បាត់​ Ronaldo បាត់​អ្នក​គាំទ្រ​សឹងពាក់​កណ្ដាល​នៅ Bernabeu

  • 2018-08-20 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ Getafe ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​មួយ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ Santiago Bernabéu។​

Daniel Carvajal និង​ Gareth Bale គឺ​ជា​ពេជ្ឈឃាដ​រក​គ្រាប់​បាល់​ឲ្យ​ម្ចាស់​ផ្ទះ​បាន​៣​ពិន្ទុ​ឈរ​លេខ​៤​បណ្ដោះ​អាសន្ន​ក្នុង​តារាង។​ យ៉ាង​ណា​ក្រៅ​ពី​ជ័យជម្នះ​ចេញ​ Real Madrid ហាក់​បាត់​អ្នក​គាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​សឹង​ពាក់​កណ្ដាល។​

យោង​តាម​ស្ថិតិ​កីឡដ្ឋាន Santiago អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​ចំនួន​៨១០៤៤​នាក់​ ប៉ុន្តែ​ចំនួន​អ្នក​ទស្សនា​យប់​មិញ​មាន​ត្រឹម​ ៤៨៤៦៦​នាក់​ប៉ុណ្ណោះ។​ តួ​លេខ​នេះ​គឺ​ជា​ចំនួន​ទាប​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ Real Madrid នៅ​រយៈ​ពេល​​ជាង​១០​ឆ្នាំ​ចុង​ក្រោយ។​

ហេតុ​ផល​នៅ​ពី​ក្រោយ​ការ​បាត់​អ្នក​គាំទ្រ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​អវត្តមាន​ Ronaldo ដែល​ចាកចេញ​ពី​ក្លឹប​ទៅ​កាន់​ Juventus នោះ​ទេ​។ លើក​ចុង​ក្រោយ​ដែល​ Real មាន​​អ្នក​គាំទ្រ​ត្រឹម​ជាង​៤​ម៉ឺន​នាក់​នៅ​ប្រកួត​ក្នុង​ដី​គឺ​កាល​ពី​ថ្ងៃ​ទី​ ២៤​ ឧសភា ឆ្នាំ​២០០៩​ ដោយ​កាល​ណោះ​មាន​អ្នក​មើល​ ៤៤២៧០​នាក់៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម