​ក្រុម​កំពុង​មាន​ទំនុក​ចិត្ត​​លើក​ពាន Acleda Cup 2018 លត់​ក្រុម​ច្បារ​អំពៅ​ ៧-០

  • 2018-08-20 04:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កំពុង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​លើក​ពាន​ Acleda Cup 2018 បាន​លត់​​ក្រុម​បាល់ទាត់ ច្បារ​អំពៅ ៧-០ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៦ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ​ទីលាន​ស្កាយ​សមុទ្រ។

ក្រុម​កំពង់​ត្រឡាច

​ក្រុម​កំពង់​ត្រឡាច​ ដែល​មក​ពី​ពូល C ​ត្រូវ​​កំពុង​បោះ​ជំហាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ដោយ ៦ ប្រកួត​ឈ្នះ​ទាំង​អស់​ ហើយពួក​គេ​កំពុង​មាន​ទំនុក​ចិត្ត​​អាច​គ្រង​ជើងឯក​​ពាន​ខាង​លើ​​​នៅ​ឆ្នាំ​នេះ ​ក្រោយ​ខក​ខាន​ចំនួន ២ លើក​ជាប់​ៗ​គ្នា​​​ឆ្នាំ​២០១៦ និង​២០១៧ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ៧​គ្រាប់​របស់​ពួក​គេ​ដែល​លត់​ក្រុម ច្បារអំពៅ​រក​បាន​ដោយ​កីឡាករ ជួន សុមាន ២ គ្រាប់​ ទឹម សៀក​ឡេង ១​ គ្រាប់ សន វិបុល ១ គ្រាប់ ឌី ធន់​វឌ្ឍនា ២ គ្រាប់ និង សាន ហ៊ួ​សេង ១ គ្រាប់។ សម្រាប់​ច្បារ​អំពៅ​ប្រកួត ៦ ឈ្នះ​២ ស្មើ ១ ចាញ់៣។

​នៅ​ទីលាន​​​ស្កាយ​សមុទ្រ​នេះ​ដដែល​ក្រុម​ ការិយាល័យ​កណ្ដាល ក ​ដែល​មក​ពី​ពូល B យក​ឈ្នះ​ចំការ​​ដូង ៧-២ ​និង​ក្រុម ​សាខា​ឫស្សីកែវ​ដែល​មក​ពី​ពូល A ​ចាញ់​ក្រុម​កំពង់​ឆ្នាំង​៥-២។ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​ក្រុម​ដែល​លេង​នៅ​ទីលាន​វេស្ទើន​វិញ​មាន​ចំនួន​ពីរ​គូ​គឺ​ក្រុម​មក​ពី​ពូល A ដូនពេញ​យក​ឈ្នះ​ផ្សារ​ដើម​​ថ្កូវ ៣-១ និង​ក្រុម​​ អង្គស្នួល​យក​ឈ្នះ​ពោធិចិនតុង​ ៤-១។

សម្រាប់​ដូន​ពេញ​ប្រកួត​ចំនួន ៦ លើក​របស់​គេ​ឈ្នះ​៤ ស្មើ​១ ចាញ់​១ ស្រប​ពេល​ក្រុម​ផ្សារ​ដើម​ថ្កូវ​ប្រកួត​៦ដង​ឈ្នះ​២​ ចាញ់​៤។ រីឯ​ក្រុម​អង្គស្នួល​ប្រកួត​៦​លើក​ក្នុង​ពូល​ឈ្នះ​៤​ស្មើ​១​ចាញ់​១ និង​ក្រុម​​ពោធិចិនតុង​​ប្រកួត​៦​លើក​ឈ្នះ​៣ ស្មើ១​ ចាញ់​២៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម