ស្ងាត់ៗ Nokia 7 Plus ឈ្នះពានស្មាតហ្វូនប្រចាំឆ្នាំ ២០១៨
- 2018-08-20 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Nokia 7 Plus ឈ្នះពានស្មាតហ្វូនប្រចាំឆ្នាំ ២០១៨
ចន្លោះមិនឃើញ
Nokia 7 Plus ត្រូវបានជ្រើសរើសជាស្មាតហ្វូនប្រចាំឆ្នាំដោយក្រុមសមាគមន៍ឯកទេសរូបភាព និងសំឡេង (The Consumer Smartphone of the Year by the Expert Imaging and Sound Association) ដែលហៅកាត់ថា(EISA)កាលពីថ្ងៃ ១៥ ខែសីហា។
HMD Global ក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ Nokia បាននាំ Smartphone សេរ៊ីថ្មី Nokia 7 plus តម្លៃ **៣៩៩ដុល្លារតម្លៃនៅទីផ្សារកម្ពុជា។**
Nokia 7 plus មានរាងកោង គែមស្ដើងជាមួយអេក្រង់ទំហំ ៦ អ៊ីញ កម្រិត Full HD+ ដើរដោយ Android One ហើយមាន ROM 64GB, RAM 4GB ។
បំពាក់ថ្ម ៣៨០០ មីលីអំពែអាចកាន់ថ្មបាន ២ថ្ងៃ មានបន្ទះឈីប SnapdragonTM 660, កាមេរ៉ាមុខ ១៦ មេហ្គាភិចសែល បំពាក់ ឡេន(Lens) ល្បីគឺ ZEISS ឯកាមេរ៉ាក្រោយទំហំ ១២+១៣មេហ្គាភិចសែល ព្រមទាំងមាន ២ ពណ៌គឺ ខ្មៅ/ ទង់ដែង និង ស/ ទង់ដែង។
EISA ជាពានរង្វាន់លំដាប់អន្តរជាតិ ដែលជាគណៈកម្មាធិការឯករាជ្យដ៏ធំបំផុតរបស់ពិភពលោកដែលមានចូលរួមជាង ៥៥ ទស្សនាវដ្តី និងគេហទំព័រដែលមានឯកទេសបំផុត។ ចំណែកផលិតផលដែលចាត់ទុកថាឈ្នះពានលុះត្រាតែ ត្រូវបានឆ្លងកាត់ពហុវិនិច្ឆ័យតាមដំណាក់កាល រួមទាំងការធ្វើតេស្តយ៉ាងល្អិតល្អន់លើបច្ចេកវិទ្យា ភាពច្នៃប្រឌិត និងរចនាបទនានា៕
អានអត្ថបទបន្ត៖