តិចថាអត់ជឿ បើប្រាប់ថាធុងសាំងរថយន្ត ភាគច្រើនធ្វើពីប្លាស្ទិក

  • 2018-08-21 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវការទីផ្សារសម្រាប់ការផលិតរថយន្ត មានការអភិវឌ្ឍក្នុងផ្នែកបច្ចេកវិទ្យាឥតឈប់ឈរ ហើយការផលិតផ្នែកផ្សេងៗរបស់រថយន្ត ដូចជាធុងសាំងជាដើមនោះត្រូវបាន គេចាត់ទុកថាជារឿងដែលសំខាន់ ដោយដំណោះស្រាយដើម្បីឆ្លើយតបទៅតាមការផលិតនោះ គឺគេចង់បានធុងសាំង ដែលរឹងមាំ អាចជឿជាក់បាន និងមានតម្លៃសមរម្យ សម្រាប់យកមកបំពាក់នៅក្នុងរថយន្ត។

កាលពីសម័យមុន ធុងសាំងរថយន្តភាគច្រើនត្រូវបានគេផលិតអំពីដែក ឬលោហៈនានា ដែលរឹងមាំខ្លាំង និងអាចទុកចិត្តបាន តែគុណវិបត្តិធំបំផុតរបស់វាគឺ មានទម្ងន់ធ្ងន់។ ក្រោយពី ភ្នាក់ងារការពារបរិស្ថាន (Environmental Protection Agency) បានចេញជាច្បាប់ឲ្យរាល់ក្រុមហ៊ុនផលិតរថយន្តទាំងអស់ ត្រូវតែធ្វើរថយន្តមកកុំឲ្យប៉ះពាល់ដល់បរិស្ថាន ប្រើប្រាស់ឥន្ធនៈឲ្យមានប្រសិទ្ធិភាពជាងមុន និងមានអាយុកាលប្រើប្រាស់បានយូរនោះ ក្រុមហ៊ុនផលិតរថយន្តនៅលើពិភពលោក បានដាក់ចេញនូវគំនិតថ្មីមួយ ក្នុងការរចនាធុងសាំងរបស់រថយន្តដើម្បីឆ្លើយតបទៅនឹងច្បាប់របស់ EPA នេះ គឺគេបានផលិតធុងសាំងរថយន្តពីសារធាតុ ប៉ូលីអេទីឡែន (Polyethylene) ដែលមនុស្សទូទៅស្គាល់ថាជាប្លាស្ទិកនោះ។

ភាពបត់បែនបាន ជាប់រឹងមាំ និងតម្លៃសមរម្យរបស់ធុងសាំងប្រភេទប្លាស្ទិក បូករួមទៅនឹងភាពដូចគ្នាក្នុងការអនុវត្តិច្បាប់ការពារបរិស្ថានរបស់ EBA ធ្វើឲ្យធុងសាំងប្លាស្ទិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា ធុងសាំងរថយន្តដែលផលិតពីប្លាស្ទិកត្រូវបានគេប្រើប្រាស់ក្នុងរថយន្តជាច្រើនគ្រឿងនៅលើពិភពលោក ដោយតាមតួលេខរថយន្តដែលប្រើធុងសាំងប្លាស្ទិកមានប្រមាណ ៩៨ ភាគរយឯណោះក្នុងទ្វីបអ៊ឺរ៉ុប និងមានជាង ៧៥ ភាគរយ ក្នុងសហរដ្ឋអាមេរិក។

ខាងក្រោមនេះ ជាគុណសម្បត្តិមួយចំនួនរបស់ ធុងសាំងដែលផលិតពីប្លាស្ទិក បើប្រៀបទៅនឹងធុងសាំង ៖

១. មានភាពបត់បែន

ដោយសារតែប្លាស្ទិកមានភាពស្វិត វាធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តងាយផលិតធុងសាំងប្លាស្ទិកជារូបរាងផ្សេងៗ ស្រួលបំពាក់តាមប្រភេទរថយន្តច្រើនម៉ូដែល ច្រើនសណ្ឋាន។

២. មិនងាយផ្ទុះ

ដូចអ្នកដឹងហើយថា ធុងសាំងស្ទិកនៅពេលដែលត្រូវភ្លើងអាចនឹងរលាយ ហើយនាំឲ្យលេចធ្លាយសាំងបង្កការឆាបឆេះបាន។ តែរឿងនេះ បើប្រៀបធៀបទៅនឹងធុងសាំងដែលធ្វើពីលោហៈវិញ វាអាចល្អជាង ព្រោះលោហៈមិនអាចរលាយពេលត្រូវភ្លើងក្រោមសីតុណ្ហភាពកំណត់បានទេ។ អ៊ីចឹងហើយ បើសិនធុងសាំងលោហៈប៉ះជាមួយភ្លើងនោះ នៅពេលដែលវាក្ដៅឡើងដល់កម្រិតដែលសាំងអាចឆាបឆេះហើយ គឺវាផ្ទុះយកតែម្ដង។

៣. មានទម្ងន់ស្រាល

ជាការពិតណាស់ ធុងសាំងប្លាស្ទិកមានទម្ងន់ស្រាលជាងធុងសាំងលោហៈ ដែលមានទំហំប៉ុនគ្នាដល់ទៅ ២០ ភាគរយឯណោះ។

៤. មានសំឡេងស្ងាត់

សារធាតុប្លាស្ទិកជាអ៊ីសូឡង់ មិនថាតែអគ្គិសនី ឬក៏សំឡេងទេ។ ដូចនេះ រថយន្តរបស់អ្នកអាចនឹងស្ងាត់ជាងមុន ពេលប្ដូរមកប្រើធុងសាំងប្លាស្ទិក។

៥. គ្មានច្រែះ

ពិតណាស់ ប្លាស្ទិកមិនចេះឡើងច្រែះ ដូចលោហៈនោះទេ។

ចុចអាន៖

ប្រភព៖ Raybuck   ប្រែ​សម្រួល៖ ផាត សុវត្ថិ