Barcelona និយាយ​ឡើង​ឡូយ ពេល PSG ចង់​យក Rakitic ទៅ​បារាំង

  • 2018-08-21 03:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain កំពុង​បង្វែរ​រ៉ាដា​​លើ Ivan Rakitic ប៉ុន្តែ​ Barcelona នឹង​មិន​ចរចា​​អ្វី​ដាច់​ខាត លុះត្រាតែ​​ជះ​លុយ​ទិញ​ផ្ដាច់​កុងត្រា​១២៥​លាន​អឺរ៉ូ។

Ernesto Valverde ដែល​ជា​អ្នក​ចាត់ការ​របស់ Barcelona យល់​ថា Rakitic ជា​កីឡាករ​សំខាន់​ម្នាក់​ និង​មិន​ចង់​ឭ​អំពី​លទ្ធភាព​នៃ​ការ​ចាកចេញ​ទេ។ យ៉ាងណាមិញ​ ប្រសិន​ក្រុម​ជើង​ឯក​​នៅ​បារាំង​​យល់​ព្រម​ចំណាយ​​លុយ​ទិញ​ផ្ដាច់​កុងត្រា ហើយ​ Rakitic ចង់​ទៅ​ដែរ​ នោះ​មិន​មាន​​រនាំង​អ្វី​អាច​​បាំង​ការ​ផ្ទេរ​នេះ​បាន​ទេ។

ប៉ុន្តែ PSG ពេល​នេះ​កំពុង​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ជាមួយ​ច្បាប់​តុល្យភាព​ហិរញ្ញវត្ថុ បន្ទាប់​ពី​ពួក​គេ​បាន​ចំណាយ​លុយ​​ច្រើន​ហួសហេតុ​ពេក​ក្នុង​ការ​ទិញ Neymar និង Kylian Mbappe។ ដូច្នេះ​ប្រសិន​ចង់​បាន Rakitic ក្លឹប PSG ត្រូវ​លក់​កីឡាករ​មួយ​ចំនួន​ចេញ​សិន៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ