តែប៉ុណ្ណេះអ្នកប្រើ iPhone នៅខ្មែរ អាចប្រើ Internet គ្មានអស់លុយទេ

  • 2018-08-21 03:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Seatel និង Apple បាន​សហការ​គ្នា​ចាប់ផ្តើម​កម្មវិធី​ផ្តល់ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​សម្រាប់​អ្នកប្រើប្រាស់​ទូរ​ស័ព្ទ iPhone ថ្មី​ទាំងអស់​។

ចាប់ពី​ថ្ងៃ​នេះទៅ អតិ​ថិ​ជន​ដែល​ទិ​ញ iPhone ដែល​មាន​ការធានា​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Apple អតិ​ថិ​ជន​នឹង​ទទួលបាន​ការផ្តល់ជូន​អ៊ី​អ៊ីនធឺណិត​ដោយ​ឥត​គិតលុយ​រយៈពេល 180 ថ្ងៃ (500MB ក្នុង​មួយថ្ងៃ​សម្រាប់ 3 ថ្ងៃ​ដំបូង ហើយ​បន្ទាប់មក 300MB ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល 6 ខែ​)​។ ប្រសិនបើ​អតិ​ថិ​ជន​ប្រើប្រាស់គ​ម្រោ​ង ONE ដែល​ជាគ​ម្រោង​កំពុង​ពេញ​និ​យម​បំ​ផុត អតិ​ថិ​ជន​នឹង​ទទួលបាន​ការ​ Call ​ក្នុង​ប្រ​ព័​ន្ធ​ដោយ​ឥត​គិតលុយ​ព្រម​ទាំង​ការ​តេ​និង chat តាម WhatsApp ឥត​កំណត់​ទៅ 1.5 ពាន់​លាន​អ្នក​ទូទាំង​ពិ​ភព​លោក​។​

លោក​យ៉ាប់ កុក​លី​យ៉ុង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន seatel បាន​ឱ្យ​ដឹង​ថា៖ “​ការសហការ​នេះ​បានសរ​បញ្ជាក់ថា seatel ជា​ក្រុមហ៊ុន​ដែល​ផ្តល់ជូន​អ៊ីនធឺណិត 4G ដែល​ល្អ​បំផុត​នៅ​កម្ពុជា ហើយ seatel និង​វិនិយោគ​យូរអង្វែង​នៅ​កម្ពុជា​”។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន seatel ខាង​លើ​បាន​បន្ថែម​ទៀត​ថា សេវា​បម្រើ​អតិ​ថិ​ជនពិសេស​នេះ​ចាប់ផ្តើម​ពី​ពេល​ដែល​អតិ​ថិ​ជន​កុម្ម​ង់​ មិន​ថា​ថ្មីឬ​ចាស់ ទិ​ញ​ទូរ​ស័​ព្ទ online ឬ​មក​កុម្ម៉ង់​ទិញ​នៅ Seatel Shop ទាំង ២៧ នៅ​ទូទាំង​ប្រទេស​។ អ្នក​អាចមក Seatel Shop តេ​ ឬ​កុម្ម៉ង់​ទិ​ញ online seatel នឹង​រៀបចំ​នឹង​ដំឡើង​ទូរ​ស័​ព្ទ​ ឱ្យ​បាន​រួចរាល់​តាម​ការបញ្ជាក់​ពេល​កុម្ម៉ង់​ទិ​ញ ហើយ​អតិ​ថិ​ជននឹង​អាច​មក​យក​ទូរ​ស័​ព្ទ​បាន​ក្នុង​រយៈពេល ៤៨ម៉ោង​។

ទូរ​ស័ព្ទ iPhone ចាប់ពី iPhone 6 ឡើងទៅ​អាច​ប្រើ seatel ស៊ីម​កាត​បាន​ហើយ ដោយ​អតិ​ថិ​ជន​គ្រាន់តែ upgrade software ទៅ iOS 11.3 តែ​ប៉ុណ្ណោះ​។

ចង់ដឹងថា​ទូរ​ស័ព្ទ​ដែល​អ្នក​ទិ​ញ​ជា​ទូរ​ស័​ព្ទ​ដែល​មាន​ការធានា​ជា​ផ្លូវ​ការ​ឬ​អត់​សម្រាប់​ទទួលបាន​កម្មវិធី​ពិសេស​ពិសេស​នេះ អតិ​ថិ​ជន​គ្រាន់តែ​ស្វែង​រក​ស្ទីក​គ័​រ​ដែលមាន logo របស់ seatel នៅលើ​ប្រអប់​ទូរ​ស័​ព្ទ​ដើម្បី​សម្គាល់​។​

ពត៌មាន​បន្ថែម​ពី seatel សូម​ចូល​ទៅកាន់ៈ www.seatelgroup.com

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី