Mourinho នឹង​ត្រូវ​ Man Utd ដេញ​ចេញ​មុន Christmas ឲ្យ​តែ​នៅ​ដឹក​នាំ​​​បែប​នេះ

  • 2018-08-21 04:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ ហើយ​នឹង​​អាច​ចេញ​ពី Old Trafford មុន​ដាច់​ឆ្នាំ​នេះ។ នេះ​តាម​ការ​លើក​ឡើង​របស់​អតីត​កីឡាករ​ Mancherster United ម្នាក់​ឈ្មោះ​ថា Lee Sharpe។

Lee Sharpe

United បាន​បរាជ័យ​ដោយ​សារ Brighton ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​កីឡដ្ឋាន Amex Stadium បន្ទាប់​ពី​សមាជិក​ក្នុង​ក្រុម​លេង​មិន​ត្រូវ​គ្នា។ ក្នុងថ្ងៃ​នោះ​ដូច​គ្នា​ក្រុម​ប្រជែង​រួម​ទីក្រុង Manchester City បាន​លត់ Huddersfield Town ​ដល់​៦-១។

បរាជ័យ​​ខាង​លើ Mourinho ត្រូវ​បាន​សម្ដី​បន្ទោស​ច្រើន ដោយ​សារ​មាន​បញ្ហា​ប្រព័ន្ធ​លេង។ ​អតីត​អ្នក​ចាត់​ការ​របស់ Real Madrid បាន​​ខកខាន​ជា​ច្រើន​លើក​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​ល្អ​ៗមក​រួម​ក្រុម​សម្រាប់​រដូវ​កាល​នេះ ហើយ​កាល​ពី​ឆ្នាំ​មុន​មិន​អាច​ជួយ​ក្លឹប​បាន​ពាន​អ្វី​សោះ។

កត្តា​ទាំង​នេះ Lee Sharpe ដែល​លេង​ឲ្យ​ Man Utd ពី​ឆ្នាំ​១៩៨៨​ដល់​១៩៩៦ គិត​ថា​ វា​គឺ​ជា​បញ្ហា​មួយ​ ហើយ​អាច​ជំរុញ​បិសាច​ក្រហម​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ណាមួយ។ "ខ្ញុំ​​រំពឹង​ថា Jose អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​មុន​ថ្ងៃ Christmas។ ប្រសិន​ជា​​បន្ត​ជាមួយ​ភាព​ទទេ​បែប​នេះ អ្នក​គាំទ្រ​នឹង​ចាប់​ចំណុច។ សកម្មភាព​បែប​នេះ​មិន​អាច​ធ្វើ​ឲ្យ​ពួក​យើង​ឡើង​លើ​កំពូល​តារាងបាន​ទេ ដូច្នេះ​ពួក​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ"។ សម្ដី Lee Sharpe ប្រាប់​ Sky Sports៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ