សូហ្វតេន្នីសកម្ពុជា សង្ឃឹម៥០% ទៅលេងនៅ Asian Game ឆ្នាំនេះ
- 2018-08-21 08:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេន្នីសកម្ពុជា សង្ឃឹម៥០% ទៅលេងនៅ Asian Game ឆ្នាំនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Asian Game 2018 សូហ្វតេន្នីសកម្ពុជា មានសង្ឃឹម៥០-៥០ ក្នុងការយកមេដាយមកប្រទេសវិញបាន ព្រោះប្រទេសដទៃក៏សុទ្ធតែមានសមត្ថភាពខ្លាំងដែរ។
ឯកឧត្ដម ជា ប៊ុនហេង អគ្គលេខាធិការ និងជាថ្នាក់ដឹកនាំក្រុមកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជាក់ថាការទៅប្រកួតនៅព្រឹត្តិការណ៍ Asian Game ក្រុមកីឡាសូហ្វតេន្នីសទាំងអស់ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ ជាពិសេស សហព័ន្ធក៏បានបញ្ជូនកីឡាករដល់ទៅ៤រូបដើម្បីទៅហ្វឹកហាត់ដល់ជប៉ុនរយៈពេលជិត២ខែផងដែរ។ ការត្រៀមខ្លួនយ៉ាងខ្លាំងនេះ គឺដើម្បីចូលរួមប្រកួតពានរង្វាន់អន្តរជាតិដូចជា Asian Game នៅឥណ្ឌូណេស៊ីខាងមុខនេះអីចឹង ដើម្បីស្វែងរកមេដាយត្រលប់មកវិញ។
ចំពោះរឿងមេដាយនេះដែរ ឯកឧត្ដម មិនហ៊ាននិយាយរំពឹងខ្ពស់ខ្លាំងនោះទេ ដោយមានត្រឹម៥០%ប៉ុណ្ណោះ ត្បិតអីកម្ពុជាមានលេខរៀងទី៩នៅលើលោក ប៉ុន្តែក្រុមប្រទេសទាំង៩នោះ ក៏គេបានហ្វឹកហាត់ និងមានវត្តមានលេងនៅ Asian Game នេះដែរ។ ដូច្នេះហើយ បានជាលោក បញ្ជាក់ប្រាប់ទៅកីឡាករគ្រប់រូបថា ប្រឹងប្រែងហាត់ប៉ុណ្ណឹងហើយ បើមិនបានមេដាយក៏អស់ចិត្តដែរ។
កីឡាសូហ្វតេន្នីស កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៧រូប ទៅចូលរួមការប្រកួត Asian Game ខាងលើនេះ។ ដោយក្នុងនោះមានកីឡាករ៥រួប រួមមាន ឯក ចំរើន កាន់ សោភណ្ឌ យី សរសារិទ្ធ ឌឹម សំសុជាភារុណ និង អន សម្បត្តិ។ សម្រាប់កីឡាការិនី ២រួបរួមមាន រិន សុធារី និង ម៉េត ម៉ារីយ៉ាន។ ក្រុមកីឡាករនឹងចាកចេញនៅថ្ងៃទី២៦ខាងមុខនេះ ហើយត្រលប់មកវិញ នៅថ្ងៃទី២ខែកញ្ញា៕