ប្រវត្តិ​ជូរចត់​អ្នក​ចាំ​ទី​ហ្វីលីពីន Etheridge ធ្លាប់​អស់​ឡាន​និង​ផ្ទះ មុន​បាន​មក​លេង​នៅ PL

  • 2018-08-21 07:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League រដូវ​កាល​នេះ​​មាន​កីឡាករ​៦៦​សញ្ជាតិ​ខុស​គ្នា​កំពុង​ប្រកប​អាជីព ក្នុង​នោះ​ក៏​មាន ​អ្នក​ចាំទី Neil Etheridge សញ្ជាតិ​ហ្វីលីពីន ​ដែល​កំពុង​លេង​នៅ​ក្លឹប Cardiff City។

Etheridge បាន​ក្លាយ​ជា​កីឡាករ​ហ្វីលីពីន​​ដំបូង​បាន​មក​លេង​នៅ Premier League។ អ្វី​ដែល​ពិសេស​គេ​ក៏​ជា​អ្នក​ចាំទី​ទី​មួយ​​ដែល​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Premier League ពេល Cardiff City ចាញ់  Bournemouth ២-០ ក្នុង​សប្ដាហ៍​ទី​១។ លេង​ទល់​នឹង Newcastle United ​កាល​ពី​ចុង​សប្ដាហ៍​ អ្នក​ចាំ​ទី​វ័យ​២៨​ឆ្នាំ​​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត ក្រោយ​ជួយ​បាល់​ប៉េណាល់ទី​សាជាថ្មី​របស់ កីឡាករ Kenedy។

យ៉ាងណាមិញ Etheridge ធ្លាប់​ជួប​រឿងរ៉ាវ​ជូរចត់​ក្នុង​វិស័យ​បាល់ទាត់​ជា​ច្រើន មុន​ពេល​មាន​ឱកាស​មក​លេង​នៅ Premier League។ កាល​ឆ្នាំ​២០១៤ ​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ហ្វីលីពីន​បាន​៥៩​ប្រកួត​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប Fulham ដោយ​សារ​​មិន​ផ្ដល់​ពេលវេលា​ឲ្យ​គេ​បង្ហាញ​ខ្លួន​ដំបូង​នៅ Premier League។

​​”ខ្ញុំ​បាន​ចំណាយ​ពេល​៥​ខែ​ដោយ​​គ្មាន​ក្លឹប​លេង ហើយ​ខ្ញុំ​​ចាប់​ផ្ដើម​រៀប​ចំ​ទិសដៅ​នៃ​អាជីព​របស់​ខ្ញុំ​ឡើង​វិញ។ ខ្ញុំ​បាន​បង់​ប្រាក់​​ដើម្បី​បាន​ចូល​ហ្វឹកហាត់​​ជាមួយ​ក្លឹប Charlton Athleti។​ ខ្ញុំ​ព្យាយាម​ខ្លាំង​​តាម​អ្វី​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​លក់​ផ្ទះ រថយន្ត ហើយ​ខ្ញុំ​ស្ទើរ​តែ​បោះបង់​អ្វី​គ្រប់​យ៉ាង​​​​និង​​ត្រលប់​ទៅ​ហ្វីលីពីន​វិញ ប៉ុន្តែ​បន្ទាប់​ស្រប​តែ​ក្លឹប Oldham Athletic ​បាន​ផ្ដល់​កិច្ចសន្យា​​ធ្វើ​ជា​អ្នក​ចាំ​ទី​បម្រុង ហើយ​ខ្ញុំ​ក៏​ទទួល"។ សម្ដី Etheridge។

អ្នក​ចាំ​ទី​អាស៊ី​បាន​​បន្ត​ទៀត​ថា៖ "ខ្ញុំ​ជា​មនុស្ស​កើត​ក្នុង​ទីក្រុង​ឡុងដ៏ ដែល​បាន​ទៅ​ទីក្រុង Manchester ដើម្បី​ស្នាក់​នៅ​​ផ្ទះ​របស់​​មិត្តភ័ក្ដិ ក្នុង​ការ​បន្ត​អាជីព។ ខ្ញុំ​ធ្លាប់​គេង​លើ​សាឡុង"។ យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​ជាមួយ Oldham ក្លឹប Charlton សម្រេច​​ខ្ចី​ជើង Etheridge មុន​ពេល​ទិញ​ផ្ដាច់​នៅ​ឆ្នាំ​២០១៥។

ក្នុង​ឆ្នាំ​២០១៥​ដដែល Etheridge បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Walsall (ក្លឹប​ក្នុង League One របស់​អង់គ្លេស) មុន​ពេល​​ចាកចេញ​ទៅ​លេង​ឲ្យ Cardiff ក្នុង​ឆ្នាំ​២០១៧។ ពិត​ជា​​បង្ហាញ​ទម្រង់​លេង​បាន​ល្អ ៤៥​ប្រកួត​នៅ Championship gamesរដូវ​កាល​មុន Etheridg បាន​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​១៩​ប្រកួត​និង​នាំ Cardiff ឡើង​មក​លេង​នៅ Premier League រដូវ​កាល​នេះ៕ ​​​

​​ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ