FFC ប្រកាស​លក់​សំបុត្រ​ជំនួប​មិត្ត​ភាព​កម្ពុជា និង​ម៉ាឡេស៊ី ដើម​ខែ​ក្រោយ

  • 2018-08-22 02:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ចេញ​សេចក្ដី​ប្រកាស​ គ្រោង​លក់​សំបុត្រ​​ចាប់​ពី​​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ដោយ​ចាប់​លក់​ចាប់​ពី​ម៉ោង ៩:០០​ នាទី​​ព្រឹក​​ដល់​ម៉ោង ៥:០០ នាទី​ល្ងាច​​​​ទីតាំង​លក់​នៅ​មុខ​ច្រក​ចូល​ស្តាត​អូឡាំពិក​។

​សំបុត្រ​គ្រោង​លក់​ក្នុង​តម្លៃ ១​ម៉ឺន​រៀល (កន្លែង​មាន​ដំបូល) និង ៥ ពាន់​រៀល (កន្លែង​គ្មាន​ដំបូល)។ សម្រាប់​ជំនួប​រវាង​ក្រុម​ទាំង​ពីរ នឹង​ធ្វើ​ឡើង​​​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​