ថែរក្សាសុខភាពផង! ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេសនៅប៉ុន្មានថ្ងៃនេះ
- 2018-08-24 06:10:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែរក្សាសុខភាពផង! ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេសនៅប៉ុន្មានថ្ងៃនេះ
ចន្លោះមិនឃើញ
កម្ពុជា នឹងរងសម្ពាធខ្យល់មូសុងនិរតីធ្វើដំណើរពីតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក គូសបញ្ជាក់ថា លក្ខណៈនេះ នឹងធ្វើឲ្យកម្ពុជាមានស្ថានភាព៖
នៅតំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីរបង្គួរទៅច្រើន។
បណ្ដារាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់តិចទៅបង្គួរ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋជ្រាបជាដំណឹង និងប្រុងប្រយ័ត្នឲ្យបានខ្ពស់។