ខ្លាំង​មែន! Jessa ​​ឡើង​ទៅ​ប៉ះ អារ៉ាប់រួម ប្រជែង​មេដាយ​មាស​ហើយ

  • 2018-08-24 06:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​កូន​កាត់​ខ្មែរ- អាមេរិក Jessa Khan ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​មេដាយ​មាស​​ជា​មួយ​កីឡា​ការិនី ​អារ៉ាប់រួម ក្រោយ​យក​ឈ្នះ​កីឡា​ការិនី​ហ្វីលីពីន​ ដោយ​ពិន្ទុ​ ១០០-០ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូក្រាម​កីឡា​ជឺជិតស៊ូ​ ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

​​ក្នុង​ការ​ប្រកួត​ដែល​ Jessa Khan យក​ឈ្នះ​កីឡា​ការិនី ហ្វីលីពីន Napolis Jenna Kaila ​គឺ​ កីឡា​ការិនី​របស់​កម្ពុជា Jessa ស្ថិត​នៅ​​ពី​លើ​រហូត​​ដល់​អស់​នាទី​ ដែល​ធ្វើ​ឲ្យ​កីឡា​ការិនី​​កម្ពុជា​រូប​នេះ​ទទួល​បាន​ ១០០​ពិន្ទុ​ពេញ។ ស្រប​ពេល​កីឡា​ការិនី របស់​អារ៉ាប់រួម ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ផ្ដួល​វៀតណាម ១៤-០។

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​