Jessa Khan មាន​​ប្រវត្តិ​យ៉ាង​ណា​មុន​​ឈ្នះ​មេដាយ​​មាសអាស៊ីជូនកម្ពុជា?

  • 2018-08-25 08:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៨​​ កីឡា​ការិនី​វ័យ​ក្មេង​​ Jessa Khan បាន​បង្កើត​​ប្រវត្តិ​ឲ្យ​កម្ពុជា​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ក្នុង​ប្រភេទ​កីឡា​ជឺជិតស៊ូ​ ប៉ុន្តែ​មហាជន​កម្ពុជា​ភាគ​ច្រើន​តិច​ណាស់​ដែល​ស្គាល់​​ពី​ប្រវត្តិ​កីឡា​ការិនី​រូប​នេះ។

កញ្ញា Jessa Khan

Jessa Khan កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ឈ្មោះ​ Peter El Khan ដែល​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​លោក​ Peter El Khan ជា​ឪពុក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មិន​មែន​ជា​ជន​ជាតិ​ម៉ិកស៊ីកូ​​ទេ។

លោក​ Peter El Khan បាន​ប្រាប់​ថា​ កូន​ស្រី​របស់​លោក​បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ដែល​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៨​នេះ។

Jessa Khan ពេល​ទទួល​មេដាយ​ជា​មួយ​ម្ចាស់​មេដាយ​ប្រាក់ និង​សំរឹទ្ធ

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​សមិទ្ធផល​តែ​ឆ្នាំ​២០១៧ និង​២០១៨​ដែល​កីឡា​ការិនី​​ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​របស់​កម្ពុជា​ត្រូវ​បាន​កត់​ត្រា​ទុក​ច្បាស់​លាស់។

ឆ្នាំ​២០១៧

  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ទ្វីប​អឺរ៉ុប European Championship
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​​អាមេរិក​ PAN American Championship
  • ​មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Las Vegas Open 2X
  • មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ San Diego Open 2X
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ពិភព​លោក​ Wolrd Championship 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត​​ជើង​ឯក​ Long Beach 2X Gold​
  • មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Los Angeles Grand Slam
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ No ni World Championship 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ JIU JUTSU World League 2X

ឆ្នាំ​២០១៨​

  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ Los Angeles Open 2X​​
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Tap Out Cancer
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Gracie National
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក JIU JUTSU World League 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក FIVE Gold
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក PAN American Championship 2x
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក San Diego Open 2X Gold
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក World Champioship Gold
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ American National Gi & No Gi
  • មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ Asian Games 2018
Jessa Khan ពេល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ
Jessa Khan អបអរពេល​ឈ្នះ​ការ​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា