មកមើលសកម្មភាព អ្នកស្រុកជួយដំរីដ៏ធំមួយក្បាល ចេញពីរណ្តៅភក់ គួរឲ្យសរសើរ (វីដេអូ)

  • 2018-08-26 07:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ចេញ​ពី​រណ្តៅ​ភក់​មួយ បន្ទាប់​ពី​វា​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​នោះ។

បើ​តាម​វីដេអូ​ឃ្លិប​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នក​ស្រុក Pathanamthitta នៃ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា រាប់​រយ​នាក់ ជួយ​សង្គ្រោះ​សត្វ​ដំរី​ខាង​លើ​ចេញ​ពី​រណ្តៅ​ភក់។ សត្វ​ដំរី Shivasankaran ត្រូវ​បាន​ម្ចាស់​នាំ​យក​ទៅ​ងូត​ទឹក នៅ​ក្នុង​អាង​ទឹក​ភ្លៀង​ក្នុង​ស្រុក​ខាង​លើ។ នៅ​ពេល​នោះ វា​បាន​ឃើញ​រណ្តៅ​ភក់​មួយ និង​ដើរ​ទៅ​បម្រុង​ផឹក​ទឹក ស្រាប់​តែ​រអិល​ជើង​ធ្លាក់​ចូល​តែម្តង។ ដោយសារតែ​ទម្ងន់​ធ្ងន់​ពេក សត្វដំរី Shivasankaran មិន​អាច​ងើប​ឡើង​មក​លើ​វិញ​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា សត្វ​សុនខ Appu ដែល​ដើរ​តាម Shivasankaran ជាប់ បាន​ព្រុស​រហូត​ទាល់​តែ​ហ្ម​ដំរី​មក​ជួយ។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រុក​ខាង​លើ​បាន​ប្រើ​ខ្សែ​ចង និង​អូស​សត្វ​ដំរី​ដ៏​ធំ​នោះ​ចេញ​ពី​រណ្តៅ​ភក់ រហូត​ទាល់​តែ​បាន​សម្រេច៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង