មិនបាច់សួរគ្រូទេ ភ្លើងសញ្ញាទាំង ៨ លើរថយន្ត អ្នកទើបរៀនបើកឡានដំបូងគួរដឹង
- 2018-08-29 04:53:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់សួរគ្រូទេ ភ្លើងសញ្ញាទាំង ៨ លើរថយន្ត អ្នកទើបរៀនបើកឡានដំបូងគួរដឹង
ចន្លោះមិនឃើញ
មកស្គាល់ពីការប្រើប្រាស់ភ្លើងសញ្ញាផ្សេងៗនៅលើរថយន្ត
ចង្កៀងជាផ្នែកដ៏សំខាន់មួយនៅលើរថយន្ត ពីព្រោះវាមិនត្រឹមតែជាភ្លើងបំភ្លឺសម្រាប់ឲ្យយើងធ្វើដំណើរនៅទីងងឹត ឬពេលយប់ឡើយ ប៉ុន្តែវាថែមទាំងជាភ្លើងសញ្ញា សម្រាប់ឲ្យដំណឹងទៅកាន់យានយន្តដែលនៅបើកបរក្បែរយើងទៀតផង ដូចជាភ្លើងស៊ីញ៉ូឆ្វេងស្ដាំជាដើម។ ចង់ដឹងថាភ្លើងសញ្ញាសម្រាប់ប្រើប្រាស់លើរថយន្តមានអ្វីខ្លះ អាចអានបាននៅខាងក្រោមទាំងអស់គ្នា៖
១. ភ្លើងបំភ្លឺផ្លូវ
ភ្លើងបំភ្លឺផ្លូវអាចកំណត់បាន ២ ប្រភេទគឺ ហ្វា (High Beam) និង កូត (Low Beam)។ ភ្លើងបំភ្លឺផ្លូវមានមុខងារសំខាន់សម្រាប់ បំភ្លឺផ្លូវនៅពេលយប់ ប៉ុន្តែវាក៏មានតួនាទីសម្រាប់ឲ្យដំណឹងដល់អ្នកបើកបរ បញ្ច្រាស់ទិសគ្នា ដោយប្រើប្រាស់ឆ្លាស់គ្នារវាង ហ្វា និង កូត (ញាក់ហ្វា)។ ភាពខុសគ្នារវាងភ្លើង ២ នេះ គឺភ្លើងហ្វាអាចចាំងភ្លឺបានឆ្ងាយ ប៉ុន្តែអាចប៉ះពាល់ដល់គំហើញអ្នកបើកបរមកពីទិសផ្ទុយគ្នា រីឯភ្លើងកូតមិនប៉ះពាល់ដល់ភ្នែកអ្នកបើកបរមកពីទិសផ្ទុយគ្នាឡើយ ប៉ុន្តែវាចាំងបំភ្លឺបានជិត។
ចុចអាន៖