ចែករំលែកបន្ទាន់ ពាក់​កាស​យូរ​ជាង​មួយ​ម៉ោង អាច​នាំ​គ្រោះថ្នាក់ មិនជឿ​កុំប្រមាថ

  • 2018-09-03 04:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​​ដង​ផ្លូវ កន្លែង​ធ្វើការ ហាង​កាហ្វេ ឬ​នៅ​ផ្ទះ មាន​អ្នក​ទម្លាប់​ចូលចិត្ត​ពាក់​កាស​ភ្ជាប់​នឹង​ត្រចៀក ដោយ​យល់​ថា​ជា​ការ​កម្សាន្ត​អារម្មណ៍​ជាមួយ​តន្ត្រី អាច​ផ្ដោត​លើ​ការងារ​បាន​។ 

លោក​វេជ្ជបណ្ឌិត Shyam Anil Pai ជា​អ្នក​ឯកទេស​ ផ្នែក​វះកាត់​ត្រចៀក ច្រមុះបំពង់ករ (ENT) នៅ​គ្លីនិក Aster Clinic បញ្ជាក់​ថា កាស​អាច​ប្រើ​បាន​ដោយ​មាន​សុវត្ថិភាព ប៉ុន្តែ​សំឡេង​ពី​តន្ត្រី​លើ​ឧបករណ៍​នានា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​ខាងក្នុង​ត្រចៀក​បាន​។ 

សំឡេង​តន្ត្រី​គួរ​បង្កើន​ច្រើន​បំផុត​ត្រឹម​កម្រិត 80dB មិន​គួរ​បង្កើន​ដល់ 85dB ឬ​លើស​ពី​នេះ​ឡើយ​។ សំឡេង​រំខាន​កម្រិត 100dB ច្រើន​ជាង ១៥ នាទី សឹង​តែ​ហាម​ប្រាណ​តែ​ម្តង​។ ជា​​ការ​ណែនាំ ការ​ប្រើ​កាស មិន​គួរ​ប្រើ​ច្រើន​ជាង​មួយ​ម៉ោង​នោះ​ទេ​។ 

លោក​វេជ្ជបណ្ឌិត Mohammad Samir Youssef ជា​អ្នក​ឯកទេស​ផ្នែក​ត្រចៀក និង​បំពង់ក នៅ​មជ្ឈមណ្ឌល AI Tadawi Medical Centre បាន​បញ្ជាក់​ថា កម្រិត​សំឡេង និង​រយៈពេល​ស្តាប់​ជា​ចំណុច​សំខាន់​ក្នុង​ការ​ប្រើ​កាស​។​ បើ​ស្តាប់​ក្នុង​រយៈពេល​យូរ​ច្រើន​ជាង ៩០ នាទី សំឡេង​គួរ​តែ​បន្ថយ​តាម​ដែល​អាច​ធ្វើ​បាន​។ 

ក្មេងៗ​ និង​យុវវ័យ​មួយ​ចំនួន​ធំ មាន​បញ្ហា​ជាមួយ NIHL (Noise-Induced Hearing Loss)​ ដែល​ពិបាក​ស្តាប់​យល់​ពី​អ្នក​ដទៃ ជាពិសេស​នៅ​ទី​សាធារណៈ​ ហើយ​ហេតុផល​សំខាន់​គឺ​មក​ពី​ស្តាប់​តន្ត្រី​លឺ​ៗពេក​។ 

ចំពោះ​កាស​ឥត​គិត​ខ្សែ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង ដោយសារ​បញ្ចេញ​កម្រិត​វិទ្យុសកម្ម​តិច ប៉ុន្តែ​នៅ​តែ​មាន​ហានិភ័យ ពេល​បើក​សំឡេង​លឺ​ៗ និង​រយៈពេល​ស្តាប់​យូរ​។ ល្អ​បំផុត​គឺ​កម្រិត​សំឡេង​គួរ​តិច​ជាង 85dB និង​រយៈពេល​ស្តាប់​គួរ​តិច​ជាង​មួយ​ម៉ោង​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Khaleejtimes   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី