Galaxy Note 9 លក់​នៅ​កូរ៉េ​ខាង​ត្បូង មាន​ S-Pen ដល់​ទៅ​ ២ ដើម

  • 2018-09-03 08:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 បាន​ចាប់​ផ្ដើម​ចេញ​លក់​លើ​ទីផ្សារ​ជា​ច្រើន​ក្នុង​ពិភពលោក​ ដោយ​ក្នុង​ប្រទេស​មួយ​ចំនួន​មាន​ការ​ផ្ដល់​ជូន​ពិសេស​ ដូច​ជា​មាន​ S-Pen ពីរ​ដើម ជា​ដើម។

ជាក់​ស្ដែង​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​នៅ​ពេល​អតិថិជន​ទិញ​ Galaxy Note 9 ទំហំ​ ៥១២ GB នឹង​មាន​មក​ជា​មួយ​នូវ​ប៊ិច​ S-Pen ចំនួន​ពីរ។ ក្នុង​វីដេអូ​ខាង​ក្រោម​ អ្នក​នឹង​ឃើញ​ S-Pen មួយ​ដើម​ពេល​បើក​ប្រអប់​ ហើយ​មួយ​ដើម​ទៀត​គឺ​នៅ​ក្នុង​ទូរសព្ទ។

ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ Galaxy Note 9 ទំហំ​ ៥១២ GB មាន​តម្លៃ​ប្រមាណ ​​១ ២០០ ដុល្លារ និង​ទំហំ​ ១២៨ GB មាន​តម្លៃ​ប្រមាណ​ ១ ០០០ ដុល្លារ។ គួរ​ដឹង​ថា​ Note 9 ទំហំ​ ៥១២ GB មាន​ RAM ទំហំ​ដល់​ ៨ GB ខណៈ​ទំហំ​ ១២៨ GB មាន​ RAM ទំហំ​ ៦ GB ប៉ុណ្ណោះ៕​​​​ ​​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង