Kepa ត្រៀម​ដណ្ដើម​ជម្រើស​ដំបូង​ពី​ De Gea នៅ​អេស្ប៉ាញ​

  • 2018-09-04 07:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kepa Arrizabalaga អ្នក​ចាំ​ទី​ចំណូល​ថ្មី​របស់​ Chelsea ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​ប្រជែង​ជាមួយ​ David de Gea ធ្វើ​​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។​​

Kepa

កីឡាករ​វ័យ​២៣​ឆ្នាំ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន​ម្ដង​គត់​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​កូស្តារីកា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ Kepa ​ត្រូវ​កោះ​ហៅ​​សម្រាប់​ព្រឹត្តិការណ៍​ World Cup កន្លង​ទៅ​តែ​គ្មាន​ឱកាស​បង្ហាញ​ខ្លួន​​ ហើយ​នៅ​កម្មវិធី​ថ្មី​ UEFA Nations League រូប​គេ​​ត្រូវ​គ្រូ​បង្វឹក​ថ្មី​ Luis Enrique បញ្ចូល​ឈ្មោះ​ម្ដង​ទៀត​។​

ចំពោះ​ De Gea បច្ចុប្បន្ន​កំពុង​រង​ការ​រិះគន់​ក្រោយ​ធ្លាក់​ដៃ​នៅ World Cup ធ្វើ​ឲ្យ​ក្រុម​បាត់បង់​ឱកាស​ឈ្នះ​ពាន​ ពិសេស​ការ​បង្ក​កំហុស​ក្នុង​ប្រកួត​ស្មើ​គ្នា​ ៣-៣​ ជាមួយ​ព័រទុយហ្គាល់។​ យោង​តាម​ការ​ស្ទង់​មតិ​មួយ​របស់​ Marca ជា​កាសែត​ដ៏​ធំ​នៅ​​អេស្ប៉ាញ​គឺ​អ្នក​គាំទ្រ​ភាគច្រើន​ចង់​ឃើញ​ Kepa លេង​ជា​ជម្រើស​ដំបូង។ ​

យ៉ាង​ណា​ Kepa សុំ​មិន​ខ្វល់​ពី​ការ​ស្ទង់​មតិ​ក្រៅ​ផ្លូវការ​ដោយ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ដើម្បី​ប្រជែង​ជាមួយ​ De Gea ជា​សំខាន់​។​ "ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​គឺ​ជា​កិត្តិយស​មួយ​ទៅ​ហើយ​ វា​គឺ​ជា​អ្វី​ដែល​ពួក​យើង​ចង់​បាន​ ហើយ​ខ្ញុំ​នឹង​ប្រឹង​ដើម្បី​សម្រេច​វា។​ គ្រូ​បង្វឹក​នឹង​រើស​​ថា​នរណា​ល្អ​បំផុត​សម្រាប់​ក្រុម​​នៅ​ពេល​ហ្វឹកហាត់​ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​អ្វី​ដែល​ខ្ញុំ​មាន"៕

ប្រែសម្រួល៖ វីរ័ត្ន