ជួបជុំ​​ហ៊ោសប្បាយ​គ្រប់គ្នា ចម្លែក​តែ Kante អៀន​បាន​ត្រឹម​ញញឹម​ម្នាក់​ឯង

  • 2018-09-05 02:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ជើង​ឯក World Cup ២០១៨ បារាំង​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ពេល​ប៉ះ​ហូឡង់​នៅ​ប្រកួត​បន្ទាប់ ក្នុង​ពាន​រង្វាន់ UEFA Nations League។

អ្នក​ចាំទី Benjamin Lecomte របស់​ក្លឹប Montpellier ត្រូវ​បាន​លោក Didier Deschamps កោះហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ បន្ទាប់​ពី​អ្នក​ចាំទី​ដៃ​ទី​មួយ Hugo Lloris មាន​បញ្ហា​របួស។ ទឹក​មុខ​របស់​កីឡាករ​បារាំង​ទាំង​អស់​ហាក់​រីករាយ​ខ្លាំង ពេល​បាន​ជួបជុំ​គ្នា​ជា​លើក​ដំបូង​ក្រោយ​ឈ្នះ​ពាន World Cup នៅ​រុស្សី។

អំឡុង​ពេល​​បរិភោគ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ កីឡាករ​បារាំង​បាន​នាំ​គ្នា​ស្រែក​ហ៊ោ ជា​ពិសេស Benjamin Lecomt បាន​ឡើង​ឈរ​លើ​កៅអី​ច្រៀង​យ៉ាង​រីករាយ។ ខុស​ពី​មិត្ត​រួម​ក្រុម​ដ៏ទៃ​ច្រៀង​និង​គោះ​តុ Kante​ បែរ​មិន​បញ្ចេញ​សកម្មភាព​អ្វី​ទាំង​​ត្រឹម​អង្គុយ​ញញឹម​ម្នាក់​ឯង។ ជា​ការ​ពិត​នរណា​ក៏​ដឹង​ថា កីឡាករ​របស់ Chelsea រូប​នេះ​ជា​មនុស្ស​កំពូល​អៀន កាល​ជួយ​ក្រុម​ឈ្នះ World Cup គេ​មិន​ហ៊ាន​សុំ​មិត្តរួម​ក្រុម​កាន់​ពាន​ថត​ផង៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី