មកមើល រថភ្លើងក្រោមដីដ៏អាថ៌កំបាំងនៅកូរ៉េខាងជើង មិនសូវមានអ្នកស្គាល់

  • 2018-09-10 03:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ជម្រៅ​ជាង ១០០ម៉ែត្រ រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ព្យុងយ៉ាង គឺ​ជា​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​មួយ​ដែល​មាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក ហើយ​ក៏​ជា​ផ្លូវ​ដែល​អាថ៌កំបាំង​បំផុត​ផង​ដែរ។ ជា​រៀង​រាល់​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​មក​ក្នុង​ដី​កូរ៉េខាងជើង ដោយសារ​ការ​ចូល​ទស្សនា​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ក្រុម​អ្នក​ទេសចរ​មួយ​ចំនួន​ប៉ុណ្ណោះ ខណៈ​ដែល​កន្លែង​ជា​ច្រើន​ត្រូវ​បាន​ហាម​ឃាត់។ ប៉ុន្តែ​នៅ​ពេល​ដែល អ្នក​ថត​រូប​វ័យ ២៥​ឆ្នាំ​ឈ្មោះ Elaine Li ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​កាល​ពី​ខែ​តុលា អ្នក​នាង​ផ្ដិត​យក​ទិដ្ឋភាព​មួយ​ចំនួន​ពី​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

ដូច្នេះ​ខាងក្រោម​នេះ គឺ​ជាទិដ្ឋភាព​រថភ្លើងក្រោមដីដ៏អាថ៌កំបាំងនៅកូរ៉េខាងជើង មិនសូវមានអ្នកស្គាល់ ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន