ចំណុចកត់សម្គាល់ ៣ យ៉ាង Honda បង្ហាញគួរឲ្យគោរពពេលដឹកនាំកម្ពុជា
- 2018-09-12 02:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចកត់សម្គាល់ ៣ យ៉ាង Honda បង្ហាញគួរឲ្យគោរពពេលដឹកនាំកម្ពុជា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពអន្តរជាតិលើកដំបូងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង ម៉ាឡេស៊ី ៣-១ នៅពហុកីឡដ្ឋានជាតិ។ ក្នុងការដឹកនាំលើកដំបូងរបស់ Honda នេះរូបគេបានសម្ដែងចំណុចគួរឲ្យគោរពចំនួន៣យ៉ាងដែលអ្នកគាំទ្រអាចនឹងមិនដឹង។
១-Honda មិននិយាយពីចំណុចខ្វះខាតរបស់កីឡាករ៖ អ្នកចាត់ការរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះមិនបានបង្ហាញពីចំណុចខ្វះខាត ឬទម្លាក់បន្ទុកទៅកាន់កីឡាកររូបណាទេ ពោលគឺគេខ្លាចប៉ះពាល់ដល់អារម្មណ៍របស់កីឡាករ។ ផ្ទុយទៅវិញគេបាននិយាយតែពីចំណុចល្អ និងសរសើរកីឡាករថា ប្រឹងប្រែងលេងតាមការប្រាប់របស់ខ្លួនបានប្រមាណជា៩០% បើទោះការប្រកួតនោះបរាជ័យយ៉ាងណាក៏ដោយ។
២-រក្សាភាពញញឹមដាក់កីឡាករគ្រប់គ្នានៅពេលចប់ការប្រកួត៖ ជាការពិតណាស់ Honda បានញញឹមដាក់កីឡាករគ្រប់គ្នាក្រោយពេលចប់ការប្រកួតបើទោះទទួលបានលទ្ធផលបរាជ័យក្ដី ដែលនេះអាចបញ្ជាក់ថា ជាទឹកចិត្តស្រលាញ់ចំពោះកីឡាករកម្ពុជា និងមិនសម្ដែងការស្ដីបន្ទោសទៅកាន់កីឡាករ។
៣- Honda អះអាងចង់ជួយកីឡាករកម្ពុជាឲ្យជោគជ័យក្នុងអាជីព៖ អ្នកចាត់ការដែលមិនទទួលប្រាក់ខែពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះ បាននិយាយថា គេពិតជាស្រលាញ់កីឡាករកម្ពុជាគ្រប់គ្នា ពិសេសគឺចង់ជួយឲ្យកីឡាករកម្ពុជាគ្រប់រូបសម្រេចក្ដីស្រមៃក្នុងអាជីពបាល់ទាត់របស់ពួកគេ៕