Richarlison កីឡាករ​ឡើង​ជើង​របស់ Everton រក​បាន​២​គ្រាប់​ឲ្យ​ប្រេស៊ីល​​នៅ​ប្រកួត​ដំបូង

  • 2018-09-12 03:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីលឈុត​ធំ Richarlison ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ​ជាមួយ Everton អាច​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ El Salvador។

Richarlison និង Costa

ការ​ប្រកួត​ដែល​ទើប​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ប្រេស៊ីល​បាន​បំបាក់ El Salvador ដល់​ទៅ​៥​ទល់​នឹង​០។ Neymar ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាន​មុន​គេ​ ដោយ​ការ​ទាត់​ប៉េណាល់ទី មុន​ពេល Richarlison និង Coutinho រក​បាន​គ្រាប់​បន្ត​នៅ​វគ្គ​ទី​មួយ។

ឈាន​ដល់​វគ្គ​ទី​ពីរ ប្រេស៊ីល​នៅ​តែ​មិន​បន្ធូរ​ដៃ​បាន​បន្ថែម​ពីរ​គ្រាប់​ទៀត​សម្រេច​ដោយ Richarlison និង​ខ្សែ​ការពារ Marquinho។ ត្បិត​តែ​ជា​ប្រកួត​ដំបូង​តែ Richarlison វ័យ​២១​ឆ្នាំ​បាន​​​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​អ្នក​គាំទ្រ តាម​រយៈ​ទម្រង់​លេង​និង​ការ​ទាត់​បញ្ចូល​ទី​អស្ចារ្យ​របស់​គេ។

​Richarlison ទើប​តែ​ផ្ទេរ​មក​កាន់ Everton នៅ​រដួវ​កាល​នេះ​ក្នុង​តម្លៃ​៣៥​លាន​ផោន​ ពី​ក្លឹប Watford។ ជា​រឿង​ពិសេស​បង្ហាញ​ខ្លួន​ឲ្យ Everton ​៣​ប្រកួត​នៅ Premier League ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​៣​គ្រាប់​ហើយ កំពុង​ប្រជែង​តំណែង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី