មួយ​​ឈុត​អាវ ខោ ស្បែកជើង​របស់ Rashford បូក​ចូល​គ្នា​តម្លៃ​ជិត​២ ៦០០​ដុល្លារ

  • 2018-09-12 07:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ត្បិត​តែ​វ័យ​ទើប​តែ​២០​ឆ្នាំ​ តែ​​ក្លាយ​ជា​អ្នក​មាន​ទាំង​វ័យ​ក្មេង​ទៅ​ហើយ ព្រោះ​តែ​គេ​កំពុង​ក្នុង​ក្លឹប Manchester United មាន​ប្រាក់បៀវត្សរ៍​​ជិត​៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

មិន​ខុស​ពី​យុវវ័យ​ដទៃ Rashford ជា​មនុស្ស​ចូល​ចិត្ត​លេង​ខ្លួន​ជាមួយ​សំលៀកបំពាក់​កាលីបៗ ជា​ពិសេស​សុទ្ធ​ជា​របស់​ម៉ាក។ ជាក់​ស្ដែង​​ដូច​រូបខាង​លើ​គ្រាន់​តែ​មួយ​ឈុត​នេះ​តម្លៃ​បូល​ចូល​គ្នា​ជិត​២ ៦០០​ដុល្លារ​ទៅ​ហើយ មិន​ទាន់​បូល​ថ្លៃ​នាឡិកា​និង​អាវ​ក្នុង​របស់​គេ​ផង។

មើល​តាម​ជាក់​ស្ដែងខោ​របស់​គេ​ម៉ាក Gucci ​តម្លៃ​​​៦៧០​ផោន(៨៧០​ដុល្លារ) ខាវ​ក្រៅ​ម៉ាក Gucci ដូច​គ្នា​តម្លៃ​៧៧០​ផោន​(​១​ ០០០​ដុល្លារ)​និង​ស្បែកជើង​ម៉ាក Maison Margiela តម្លៃ៥៥៥​ផោន​(៧២០​ដុល្លារ)។ ខាង​ក្រោម​ជា​តម្លៃ​សំលៀកបំពាក់​ដែល Rashford ប្រើប្រាស់​ប្រចាំ​ថ្ងៃ៖ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី