វ័យ​ចូល​៣១ តែ​ Juventus ពង្រីកកុង​ត្រា​ថ្មី​​២​ឆ្នាំ​ទៀត​ជាមួយ Sami Khedira​

  • 2018-09-13 01:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាល្លឺម៉ង់​ Sami Khedira បាន​បន្ថែម​កុងត្រា​ថ្មី​២​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​សេះបង្កង់ Juventus ធ្វើ​ឲ្យ​គេ​បន្ត​នៅ​ក្លឹប​ក្នុង Serie A មួយ​នេះ​ដល់​ឆ្នាំ​២០២១។

កីឡាករ​​វ័យ​៣១​ដែល​ជា​សមាជិកឈ្នះ World Cup ២០១៤ ចូលរួម​ជាមួយ Juventus ផ្ទេរពី Real Madrid ក្នុង​​ឆ្នាំ​២០១៥ ដោយ​គ្មាន​តម្លៃ​ខ្លួន។ ក្នុង​រដូវ​ក្ដៅ​នេះ Khedira ក៏​មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លឹប​ធំ​ៗ​គឺ  Liverpool និង Paris St-Germain។

​ចាប់​តាំង​មក​កាន់​អ៊ីតាលី Sami Khedira លេង​ឲ្យ Juventus បាន​៨០​ប្រកួត និង​រក​គ្រាប់​បាល់​បាន​២០​គ្រាប់។ ក្នុង​នោះ​គេ​​ឈ្នះ​ពាន Serie A និង Coppa Italia ៣​លើក​ដូច​គ្នា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី