ច្បាប់​រឹត​បន្តឹង​ថ្មីរបស់​ក្លឹប​​ Watford មក​ហាត់​យឺត​១​នាទី​ ពិន័យ​​១៣០​ដុល្លារ

  • 2018-09-13 03:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Troy Deeney ខ្សែ​ប្រយុទ្ធ​របស់ Watfordបាន​ទម្លាយ​ឲ្យ​ដឹង​​ អ្នក​ចាត់​ការ​ថ្មី​លោក Javi Graciaa បាន​បង្កើត​ច្បាប់​មួយ​ក្នុង​ក្រុម​ ប្រសិន​កីឡាករ​ណា​ម្នាក់​មក​ហ្វឹកហាត់​​យឺត​នោះ​​មួយ​នាទី​ត្រូវ​ពិន័យ​១០០​ផោន (១៣០​ដុល្លារ)។

Premier League រដូវ​កាល​២០១៨-១៩ Watford កំពុង​តែ​ធ្វើ​បាន​ល្អ​ស្ថិត​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ពិន្ទុ ឆ្លង​កាត់​៤​ប្រកួត​​កាន់​កំណត់ត្រា​ឈ្នះ​១០០​% មិន​ដែល​ចាញ់​សោះ។ ចំណែក Deeney វិញ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​គ្នា​រក​បាន​២​គ្រាប់ និង​​បញ្ជូន​ឲ្យ​មិត្តរួម​ក្រុម​បាន​១​គ្រាប់។

Deeney វ័យ​៣០​ឆ្នាំ​​បាន​ប្រាប់​ឲ្យ​ដឹង​​ថា​ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ Javi Gracia មាន​ពិន័យ​តឹងរ៉ឹង​ចំពោះ​កីឡាករ។ ក្នុង​ករណី​ណា​ក៏​ដោយ​មិន​ថា ស្ទះ​ចរាចរណ៍​​ឬ​អ្វី​ទេ ឲ្យ​តែ​មក​ហាត់​យឺត​ដឹង​តែ​ពិន័យ​១០០​ផោន​ក្នុង​១​នាទី។ កត្តា​ទាំង​ពីរ​ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ Watford ឡើង​ជើង​ខ្លាំង​នៅ​ដើម​រដូវ​កាល​នេះ។

ចំពោះ​សប្ដាហ៍​នេះ Watford ត្រូវ​បន្ត​ដំណើរ​ជួប​ជើង​ខ្លាំង Manchester United ក្នុង​ក្របខណ្ឌ Premier League៕

Javi Graciaa

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី