ក្ដៅ! មិនមែនមានតែមុខវិជ្ជាគណិតវិទ្យាមួយទេ ដែលក្រសួងអប់រំពិនិត្យឡើងវិញនោះ
- 2018-09-13 14:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! មិនមែនមានតែមុខវិជ្ជាគណិតវិទ្យាមួយទេ ដែលក្រសួងអប់រំពិនិត្យឡើងវិញនោះ
ចន្លោះមិនឃើញ
បើតាមការបង្ហោះរបស់ទំព័រផ្លូវការក្រសួងអប់រំ យុវជន និងកីឡាអម្បាញ់មិញនេះ បានឲ្យដឹងថា មិនមែនមានតែមុខវិជ្ជាគណិតវិទ្យាមួយទេ ដែលក្រសួងពិនិត្យឡើងវិញ ពោលគឺមុខវិជ្ជាទាំងអស់។
ក្រសួងបានសរសេរ៖ "ក្រោយពីបានត្រួតពិនិត្យឡើងវិញលើគ្រប់មុខវិជ្ជាការប្រកាសលទ្ធផលថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រនឹងផ្សព្វផ្សាយនៅថ្ងៃស្អែក"។
សូមបញ្ជាក់ផងដែរ នៅល្ងាចថ្ងៃនេះ ក្រសួងអប់រំបានប្រកាសថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេស។ ក្រោយបញ្ហាបច្ចេកទេសត្រូវបានដោះស្រាយ ក្រសួងអប់រំបានលើកឡើងថា លទ្ធផលបាក់ឌុបមានការប្រែប្រួលដូចទៅ៖ បេក្ខជនជាប់សរុប ៧៦,០៣៤ នាក់ ត្រូវជា ៦៧,០៧ ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨ នាក់, B មានចំនួន ២,២២២ នាក់, C មានចំនួន ៦,០៤១ នាក់, D មានចំនួន ១៥,១៨០ នាក់ និង E មានចំនួន ៥២,១៨៣ នាក់។ ក្រសួងក៏បានបញ្ជាក់ផងដែរថា ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប្រែប្រួលឡើយ។
ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅថ្ងៃស្អែកទី ១៤ កញ្ញា ២០១៨ នៅទំព័រហ្វេសប៊ុករបស់ក្រសួង និងតាមមន្ទីរអប់រំនៅមួយថ្ងៃបន្ទាប់៕