ជួប​គ្នា​ស្អែក Klopp ប្រាប់ Neymar និង Mbappe ថា UCL មិន​ស្រួល​ដូច Ligue 1 ទេ

  • 2018-09-17 03:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​លើក​ឡើង​ថា ​Neymar និងសមាជិក​ជើង​ឯក​ពិភពលោក Kylian Mbappe  លេង​ស្រួល​ៗ​ជាមួយ Paris Saint-Germain នៅ Ligue 1 តែ​ក្នុង Champions League មិន​ដូច​គ្នា​ទេ។

Neymar និង​មិត្ត​រួម​ជាតិ Marquinhos បាន​ធ្វើ​ការ​សម្រាក​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ ពេល PSG យក​ឈ្នះ Saint-Etienne  ៤-០ ខណៈ Mbappe មិន​បាន​ចូល​លេង​ដោយ​សារ​ជាប់​បម្រាម។ ការ​ឲ្យ​កីឡាករ​​ទាំង​ពីរ​សម្រាក​នេះ​គឺ​ដើម្បី​ទុក​កម្លាំង​ទប់ទល់​នឹង​ជើង​ឯក​រង UCL រដូវ​កាល​មុន Liverpool នៅ​ថ្ងៃ​ស្អែក។

មុន​ការ​ប្រកួត​មក​ដល់​ Klopp ក៏​បាន​កើន​រំឭក​ទៅ​កាន់​ Neymar និង Mbappe ថា UCL ខុស​គ្នា​ពី​ Ligue 1។ "ពួក​យើង​ត្រូវ​ប្រជែង​ពាន​​ពិបាក​បំផុត​២​ក្នុង​លោក​គឺ Premier League និង Champions League។ ពួក​យើង​ពិត​ជា​ចង់​បាន​វា។ ពួក​យើង​ត្រៀម​រួចរាល់​សម្រាប់ PSG។ ពួក​យើង​ព្យាយាម​រៀបចំ ប៉ុន្តែ​​ក្រុម​គេ​ពិត​ជា​ល្អ។ ជា​រឿង​ចាប់​អារម្មណ៍​ពួក​គេ​ឲ្យ​កីឡាករ​សំខាន់​ពីរ​នាក់​សម្រាក"។ សម្ដី Klopp។

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម