ច្បាស់​ការ​! បឹង​កេត កំពុងរៀបចំធ្វើ​ទីលាន​ ដែលគម្រោង​ទី​១​នៅ​បឹង​ស្នោ

  • 2018-09-20 07:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​​ស្រី ពុធ ធីតា ម្ចាស់​ក្លឹប​បឹង​កេត​​ បាន​បង្ហើប​ថា​ ក្លឹប​កំពុង​រៀបចំ​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​ ដំណាក់​កាល​ដំបូង​នៅ​បឹង​ស្នោ​ ខ័ណ្ឌ ច្បាអំពៅ។

ក្រុម បឹង​កេត​

​ម្ចាស់​ក្លឹប​រូប​នេះ​ក៏​ធ្លាប់​បាន​ប្រាប់​មក​កាន់​ Sabay ដែរ​ថា ​បឹង​កេត​គ្រោង​សាង​សង់​ទីលាន​ពីរ​កន្លែង​គឺ​នៅ​ភ្នំពេញ ជា​ទីលាន​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់ ដោយ​សាង​សង់​ជា​លក្ខណៈ Futsal និង​ទីលាន​សម្រាប់​ប្រកួត​គឺ​ធ្វើ​នៅ​ខេត្ត​កំពង់​ចាម។​ ប៉ុន្តែ​ជុំ​វិញ​រឿង​លម្អិត​មិន​ទាន់​ទទួល​ការ​បញ្ជាក់​នៅ​ឡើយ ហើយ​ក្លឹប​នេះ​ក៏​គ្រោង​ធ្វើ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​នេះ​ផង​ដែរ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​