Lyon នឹង​ពិន័យ​អ្នក​គាំទ្រ​មិន​ឲ្យ​មើល​ការ​ប្រកួត​មួយ​ជីវិត​ព្រោះ​ធ្វើ​កាយ​វិការ​ណាស៊ី​

  • 2018-09-20 07:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​បារាំង​ Lyon នឹង​ដាក់​ពិន័យ​អ្នក​គាំទ្រ​ម្នាក់​របស់​ខ្លួន​មិន​ឲ្យ​ទៅ​គាំទ្រ​ក្លឹប​ដោយ​ផ្ទាល់​ពេញ​មួយ​ជីវិត​ដោយ​សារ​បាន​​អបអរ​ធ្វើ​កាយវិការ​តាម​​កង​ណាស៊ី​ (Nazi) របស់​អតីត​មេ​ដឹកនាំ​អាល្លឺម៉ង់​ អាដុលហ្វ៍ ​ហ៊ីត្លែរ​ ដែល​គេ​ចាត់​ទុក​ថា​ជា​​ជន​ឃោរឃៅ​បំផុត​ក្នុង​ប្រវត្តិ​​សាស្ត្រ​មនុស្ស​ជាតិ។​

អ្នក​គាំទ្រ​ដែល​គេ​មិន​ទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ត្រូវ​កាមេរ៉ា​ថត​ជាប់​ធ្វើ​​​កាយ​វិការ​​តាម​ ណាស៊ី ក្នុង​​ប្រកួត​ដែល​ Lyon ​យក​ឈ្នះ​ Manchester City ២​ទល់​នឹង​១​នៅ​កីឡដ្ឋាន​ Etihad។​

ក្លឹប​ជើង​ខ្លាំង​បារាំង​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​អ្នក​គាំទ្រ​ដែល​រក​ឃើញ​ប្រព្រឹត្តិ​កំហុស​ខាង​លើ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ការ​ប្រកួត​របស់​ក្លឹប​ទាំង​នៅ​កីឡដ្ឋាន​ Groupama និង​ការ​ប្រកួត​ក្រៅ​ទឹកដី​ជា​រៀង​រហូត​។​

គួរ​បញ្ជាក់​ថា​ Lyon ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ដោយ​ឈ្នះ​២​លើក​ពី​៥​ប្រកួត​កន្លង​មក​នៅ​ក្របខ័ណ្ឌ​កំពូល​បារាំង។​ នៅ​ថ្ងៃ​អាទិត្យ​ពួកគេ​នឹង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Marseille នៅ​សប្ដាហ៍​ទី​៦៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី