តេស្ត​ផ្ទាល់ៗ​បាន​ដឹង​ Apple បោក​អ្នក​ប្រើ​​រឿង​​ថ្ម iPhone XS/XS Max

  • 2018-09-28 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​តេស្ត​ថាមពល​ថ្ម​លើ iPhone XS/XS Max របស់​ក្រុម​ការងារ​ Tom's Guide បាន​បញ្ចប់​ជា​ស្ថាពរ​ ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​ថាមពល​ថ្ម iPhone ជំនាន់​ថ្មី​ នៅ​ចាញ់ iPhone X ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន។

Tom's Guide បាន​​ធ្វើ​តេស្ត​ដោយ​​បើក​វិបសាយ​លើ​ទូរសព្ទ​​​ប្រើ​ប្រាស់​សេវា​ 4G ជាប់​គ្នា​ជា​មួយ​កម្រិត​ពន្លឺ​ ១៥០ Nit។ ជា​លទ្ធផល​ iPhone XS Max អាច​ទ្រាំទ្រ​បាន​រយៈពេល​ ១០ ម៉ោង ៣៨ នាទី ចំណែក​ iPhone XS អាច​ទ្រាំទ្រ​បាន​ ៩ ម៉ោង ៤១ នាទី។

ធៀប​នឹង​ iPhone X អាច​ទ្រាំទ្រ​បាន​រយៈ​ពេល​ ១០ ម៉ោង ៤៩ នាទី​ក្នុង​ការ​ធ្វើ​តេស្ត​ដូច​គ្នា​នេះ។ គួរ​ដឹង​ថា​ Apple បាន​អះអាង​ថា​ iPhone XS អាច​ប្រើ​បាន​យូរ​ជាង iPhone X រយៈពេល​ ៣០ នាទី និង XS Max ប្រើ​បាន​យូរ​ជាង​ ១ ម៉ោង ៣០ នាទី។

​បើ​ប្រៀប​ធៀប​នឹង​គូ​ប្រជែង​​ដទៃ​ទៀត​ iPhone XS/XS Max នៅ​ចាញ់​ Huawei P20 Pro, Pixel 2 XL និង Galaxy Note 9 ជា​ដើម៕

ចុចអាន៖

ប្រភព៖ Zing | tomsguide   ប្រែ​សម្រួល៖ សុខហេង