អៃយ៉ា!​ ល្បិច​ដែល​ Mark Zuckerberg ​​​សុំ​គ្រួសារ​ភរិយា​​រៀបការ​គឺ​អញ្ចឹង​ទេ!

  • 2014-11-15 17:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ​​មែន ​តែ​រឿង​ស្នេហា​ក៏​ត្រូវ​ការ​តិចនិក​ និង​វិធីសាស្ត្រ​ត្រឹមត្រូវ​ដែរ​ដើម្បី​ចែចង់ ​និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខាង​ស្រី​ទទួល​យក​លោក​​ដែរ​​​ត្បិត​ជា​ជាតិសាសន៍​ផ្សេង​គ្នា។

​ពិត​ណាស់​ ​Mark Zuckerberg ​បាន​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អ ​មុន​នឹង​បង្ហើប​ពាក្យ​សុំ​រៀបការ​​ទៅ​កាន់​គ្រួសារ​ខាង​ស្រី ​ពិសេស​គឺ​លោកយាយ​របស់​ Priscilla ​ភរិយា​លោក​តែ​ម្ដង។​ ​ដូច​ដឹង​ហើយ​ថា ​Mark ​គឺ​ជា​ជនជាតិ​អាមេរិក​តែ​ខាង​ស្រី​សុទ្ធ​តែ​ជា​ជនជាតិ​ចិន។ ​​លោក​បាន​បង្ហើប​ប្រាប់​ដល់​អ្នក​ចូលរួម​នៅ​សាកលវិទ្យាល័យ​ Tsinghua ​ប្រទេស​ចិន​ថា៖ ​"ភរិយា​របស់​ខ្ញុំ​ (Priscilla Chan) ​ជា​ជនជាតិ​ចិន។ ​គ្រួសារ​របស់​គាត់​និយាយ​ចិន​ទាំងអស់ ​ហើយ​លោក​យាយ​របស់​គាត់​ចេះ​និយាយ​តែ​ចិន​តែ​ម៉្យាង​គត់។ ​ពេល​ Priscilla ​និង​ខ្ញុំ​សម្រេច​ចិត្ត​រៀបការ​ ​ខ្ញុំ​ចូល​ទៅ​និយាយ​​សុំ​​លោក​យាយ​របស់​គាត់​​រៀបការ​ជា​ភាសា​ចិន​តែ​ម្ដង។ ​ពេល​នោះ​ គាត់​ភ្ញាក់ផ្អើល​ខ្លាំង​​មែន​ទែន"។

​​ទម្រាំ​អាច​ឲ្យ​គ្រួសារ​ខាង​ស្រី​ទទួល​ស្គាល់ ​និង​ភ្ញាក់ផ្អើល​បែប​នេះ​ Mark ​បាន​ជម្នះ​រៀន​ភាសា​ចិន​យ៉ាង​លំបាក ​​អស់​រយៈពេល​បី​បួន​ឆ្នាំ​ ដោយ​មាន​ភរិយា​ជា​អ្នក​ចាំ​ជួយ​បង្ហាត់​បន្ថែម​ស្រាប់៕

ប្រែ​សម្រួល៖ ​សីហា

ប្រភព៖ ​Businessinsider

អត្ថបទថ្មី