បរាជ័យក្រោមស្នៀត CSKA ជាកំណត់ត្រាអាក្រក់មួយរបស់ Real ក្នុង១១ឆ្នាំចុងក្រោយ
- 2018-10-03 01:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរាជ័យក្រោមស្នៀត CSKA ជាកំណត់ត្រាអាក្រក់មួយរបស់ Real ក្នុង១១ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
គ្រាប់បាល់ពី Nikola Vlasic ដែលជាកីឡាករខ្ចីជើងពី Everton បានជួយឲ្យ CSKA Moscow យកឈ្នះក្រុមជើងឯកចាស់ Real Madrid លទ្ធផល ១-០ កាលពីយប់មិញ។
Real មិនទាន់រកឃើញជ័យជម្នះសោះសម្រាប់៣ប្រកួតចុងក្រោយ។ ហើយនេះក៏ជាលើកដំបូងដែលពួកគេមិនអាចរកគ្រាប់បាល់បាននៅ៣ប្រកួតចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០០៧។ នេះគឺយប់ដ៏អាកក្រក់មួយសម្រាប់ក្រុមរហ័ស្សនាមស្ដេចស ហើយអាចធ្វើឲ្យពួកគេនឹងឃើញដល់ Cristiano Ronaldo។
គ្រាប់បាល់របស់ CSKA កើតឡើងត្រឹមនាទីទី២នៃវគ្គទីមួយប៉ុណ្ណោះ ក្រោយ Toni Kross បង្កកំហុសទាត់បាល់ត្រលប់ក្រោយឲ្យអ្នកចាំទី តែត្រូវ Nikola Vlasic ឆក់យកបានទាត់បញ្ចូលទីយ៉ាងល្អ។
ចំពោះការប្រកួតក្នុងពូល G ជាមួយគ្នានេះ Roma បានបំបាក់ Viktoria Plzen ៥-០ ក្នុងដីខ្លួនឯង។ ជារឿងភ្ញាក់ផ្អើលក្នុងតារាងពិន្ទុ CSKA Moscow កំពុងឈរលេខ១ ខណ៖ Real នៅលេខ២ និង Roma លេខ៣៕