សាលី អ៊ូមើត ចេញ​ប្រកួត​កម្រិត​ពិភព​លោក​ស្អែក​នេះ​តំណាង​ឲ្យ​កម្ពុជា​ជា​លើក​ទី​១​

  • 2018-10-03 02:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​​ម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូមើត ​​នឹង​ធ្វើ​ការ​ប្រកួត​ស្អែក​នេះ​វេលា​ម៉ោង ៧ ព្រឹក​ (ម៉ោង​នៅ​អាមេរិក) ដែល​ជា​ការ​ប្រកួត​តំណាង​ឲ្យ​ក្លឹប​​ Flamingo jet ski racing team របស់​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក​​មាន ៥៦ ប្រទេស​ចូល​រួម​ ដែល​​រៀប​ចំ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​១០ ខែ​តុលា ឆ្នាំ​២០១៨។

សាលី​ អ៊ូមើត

​ម្ចាស់​មេដាយ​មាស​ Asian Games 2018 រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​​ប្រកួត​៣​វិញ្ញាសា ហើយ​​លើក​នេះ​ជា​លើក​ទី​១ សម្រាប់​ការ​​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​បែប​នេះ។ ពី​មុន​មក​រូប​គេ​ធ្លាប់​ប្រកួត​ចំនួន​៣​លើក​រួច​មក​ហើយ​​ ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក ប៉ុន្តែ​គឺ​ការ​ប្រកួត​តំណាង​ឲ្យ​ក្លឹប​មួយ​នៅ​ប្រទេស​ថៃ។

​៣​លើក​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​ចូល​រួម​គឺ​ឈ្នះ​ជើង​ឯក​ទាំង​​៣​លើក​តែ​ម្ដង និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ពីរ​គ្រឿង​ផង​ដែរ​លើ​ប្រភេទ​វិញ្ញាសា​ផ្សេង​ៗ​គ្នា។ ​ក្លឹប​កីឡា​ម៉ូតូ​ទឹក​​ Flamingo jet ski racing team នេះ​គឺ​ជា​ក្លឹប​របស់​ សាលី អ៊ូមើត​ ខ្លួន​ឯង​តែ​ម្ដង ដែល​ទើប​តែ​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​