Mourinho រិះ​គន់​អ្វី​ខ្លះ​លើ​កីឡាករ​ខ្លួន ក្រោយ​ស្មើ Valencia នៅ​ UCL?

  • 2018-10-03 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់់​ក្លឹប Manchester United​ លោក Jose Mourinho បាន​និយាយថា កីឡាករ​របស់​លោក​មួយ​ចំនួន​ខ្វះ​គុណភាព​បច្ចេកទេស ក្រោយ​ស្មើ​ក្នុង​ផ្ទះ​ជាមួយ Valencia ០-០ នៅ Champions League យប់មិញ។

គិត​គ្រប់​កម្មវិធី ៤​ប្រកួត​ចុងក្រោយ​ក្លឹប​បិសាច​ក្រហម​​មិន​ទាន់​​ទទួល​បាន​ជ័យជម្មះ​មួយ​ប្រកួត​ណា​ទេ។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​ប៉ុន្មាន​សប្ដាហ៍​នេះ​កើន​សម្ពាធ​​ជា​បន្តបន្ទាប់ ក្រោយ​មិន​​អាច​ជួយ​ក្លឹប​ជោគជ័យ ព្រម​ទៀត​មាន​រឿង​​ជាមួយ​កីឡាករ​មួយ​ចំនួន​ដូច​ជា Pogba និង Sancez។

បញ្ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ បុរស​វ័យ​៥៥​ឆ្នាំ​​បាន​និយាយ​អំពី​​ចន្លោះ​របស់​ក្រុម​ថា៖ "កីឡាករ​ទាំង​អស់​បាន​ព្យាយាម​ហើយ។ ពួក​គេ​កើន​នៃ​ការ​ខំ​ប្រឹងប្រែង។ ពួក​យើង​ព្យាយាម​ហើយ តែ​​តំណែង​សំខាន់​ខ្លួន​ខ្លះ​ក្នុង​​ការ​លេង​ពី​ក្រោម​ឡើង​មក​លើ​ ពួក​យើង​មិន​មាន​គុណភាព​បច្ចេកទេស​​។

Man Utd ពេល​នេះ​កំពុង​នៅ​លេខ​ពីរ​មាន​៤​ពិន្ទុក្នុង​ពូល H ក្រោម Juventus ដែល​មាន​៦​ពិន្ទុ ឯ Valencia នៅ​លេខ​បី​មាន​១​ពិន្ទុ និង Young Boys មិន​ទាន់​មាន​ពិន្ទុ​រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី