អ្នកប្រដាល់ថៃម្នាក់សាងប្រវត្តិក្លាយជាជើងឯកក្មេងជាងគេក្នុងសង្វៀនធំ Glory
- 2018-10-04 08:05:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ថៃម្នាក់សាងប្រវត្តិក្លាយជាជើងឯកក្មេងជាងគេក្នុងសង្វៀនធំ Glory
ចន្លោះមិនឃើញ
អ្នកប្រដាល់ថៃ Petchpanomrung បានសាងប្រវត្តិសាស្ត្រក្លាយជាម្ចាស់ខ្សែក្រវាត់ក្មេងជាងគេក្នុងសង្វៀនប្រដាល់សេរីដ៏ធំ Glory បន្ទាប់ពីយកឈ្នះអ្នកប្រដាល់ហូឡង់ Robin Van Roosmalen កាលពីចុងសប្ដាហ៍កន្លងទៅ។
នេះគឺជាការជួបគ្នាលើកទីពីររវាងពួកគេទាំងពីរនាក់ ដោយប្រកួតលើកដំបូងវាយនៅកម្មវិធី Glory 41 ដើម្បីដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ Featherweigh។ លទ្ធផលពេលនោះ Roosmalen មានឈ្នះដោយពិន្ទុគ្រងជាម្ចាស់ខ្សែក្រវាត់។
សម្រាប់ការប្រកួតលើកទីពីរនេះ Petchpanomrung ត្រូវសងសឹកនិងដណ្ដើមខ្សែក្រវាត់ពី Roosmalen។ ប្រកួតនេះអ្នកប្រដាល់ថៃវ័យទើប២៣ឆ្នាំធ្វើបានល្អដោយបញ្ចេញកណ្ដាប់ដៃ និងជើងច្រើន។ លទ្ធផលចុងក្រោយ Petchpanomrung បានឈ្នះពិន្ទុ Roosmalen ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ប្រភេទទម្ងន់ Featherweigh។
បញ្ជាក់ដែរថា ក្រៅពី Petchpanomrung នៅមានកីឡាករថៃម្នាក់ទៀតគឺ Sitthichai Sitsongpeenong កំពុងគ្រងខ្សែក្រវាត់ Lightweight នៅសង្វៀន Glory ដូចគ្នា៕