Jamie Carragher និង Gary Neville សាក​កម្លាំង​គ្នា​មួយ​ប្រាវ​ក្រោយ​សម្រាក​ពី​បាល់ទាត់​យូរ (វីដេអូ)

  • 2018-10-07 07:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ដែល​បច្ចុប្បន្ន​ជា​ពិធីករ​ទូរទស្សន៍​កីឡា​របស់ Sky Sports គឺ Jamie Carragher និង Gary Neville បានបង្ហាញ​សមត្ថភាព​រត់ប្រណាំង​​នៅ​កីឡដ្ឋាន Brighton។ អ្នក​ទាំង​២​ត្រូវ​បាន​អ្នក​ទស្សនា​​ស្នើ​ឲ្យ​រត់​ប្រណាំង​គ្នា​ថា​តើ​អ្នក​ណា​រត់​លឿន​ជាង​នៅ​លើ​ទីលាន។

Jamie Carraher បានអាន​សារ​របស់​​អ្នក​ទស្សនា​ដែល​ចង់​ឲ្យ​គេ​ទាំង​២​នាក់​រត់​ប្រណាំង​គ្នា

Carragher មើល​ទៅ​រត់​បាន​លឿន​ជាង Neville។ គូ​ប្រជែង​ទាំង​២​រត់​​ទាល់​តែ​របូត​កាណុង​សម្រាប់​ក្រប​មីក្រូហ្វូន​រៀងៗ​ខ្លួន។

​Carragher អតីត​​ខ្សែ​ការពារ​របស់ Liverpool បាន​ចូល​និវត្តន៍​ពី​ពិភពបាល់ទាត់​កាល​ពី​ឆ្នាំ​ ២០១៣ ខណៈ​ដែល Neville ជា​អតីត​ខ្សែបម្រើ Man Utd ដែល​បាន​ចូល​ឈប់​ពី​អាជីព​បាល់ទាត់​កាល​ពី​ឆ្នាំ​ ២០១១។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី