Manchester City មិនដែលឈ្នះ Liverpool នៅ Anfield អស់រយៈពេល១៥ឆ្នាំមកហើយ
- 2018-10-07 02:53:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City មិនដែលឈ្នះ Liverpool នៅ Anfield អស់រយៈពេល១៥ឆ្នាំមកហើយ
ចន្លោះមិនឃើញ
Manchester City មិនដែលឈ្នះ Liverpool ក្នុងក្របខ័ណ្ឌ Premier League អស់រយៈពេល ១៥ ឆ្នាំមកហើយនៅទឹកដី Anfield។
ក្រុមរហ័សនាមពណ៌ផ្ទៃមេឃចាញ់១៥ដងក្នុងចំណោម២១ប្រកួតរបស់ខ្លួនក្រោមថ្វីជើងហង្សក្រហម ដែលជ័យជម្នះចុងក្រោយរបស់ Man City នៅសំបុក Liverpool ២-១ កាលពីខែ ឧសភា ឆ្នាំ ២០០៣ កាលណោះ Leroy Sane ទើបមានអាយុ៧ឆ្នាំនៅឡើយ។
៧ប្រកួតបើកឆាកនៅរដូវកាលនេះ ក្រុមទាំង២ ឈ្នះ៦ប្រកួត និង មិនដែលស្គាល់រសជាតិចាញ់នៅឡើយក្នុងក្របខ័ណ្ឌ Premier League។
ទោះជាយ៉ាងណា លោក Pep Guardiola សង្ឃឹមថាក្រុមរបស់លោកអាចនឹងបំបែកកំណត់ត្រា ១៥ ឆ្នាំនៅ Anfield ហើយប្រឹងធ្វើឲ្យបាន ដូចជ័យជម្នះ ៥-០ លើក្រុមរបស់លោក Jurgen Klopp នៅ Etihad កាលពីខែកញ្ញាឆ្នាំមុន ដែលជាជ័យជម្នះធំបំផុតមិនធ្លាប់មានរបស់ Man City លើ Liverpool គិតចាប់តាំងពីឆ្នាំ ១៩៤៥ មក៕