Ronaldo ស៊ុត១គ្រាប់ក្នុងប្រកួតដែល Juventus បន្ដកំណត់ត្រាឈ្នះ១០០%

  • 2018-10-06 21:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ចាប់ផ្ដើមវិលទៅរកទម្រង់លេងល្អវិញក្រោយស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Juventus យកឈ្នះ Udinese ២ទល់នឹង០កាលពីយប់មិញ។

Bentancur គឺជាអ្នកតែតគ្រាប់ទីមួយបើកឆាកឲ្យក្រុមភ្ញៀវនៅនាទី៣៣ ហើយ Ronaldo បានបន្ថែម១គ្រាប់ទៀតនៅនាទី ៣៧ធ្វើឲ្យក្រុមរហស្សនាមថា សេះបង្កង់បន្តកំណត់ត្រាឈ្នះ១០០%នៅក្របខ័ណ្ឌកំពូលអ៊ីតាលីគិតត្រឹមសប្ដាហ៍ទី៨ដោយដាច់ក្រុមលេខ២រហូត៩ពិន្ទុ។

រាប់ទាំងប្រកួតយប់មិញផង កីឡាករសញ្ជាតិព័រទុយហ្គាល់ពេលនេះរកបាន៤គ្រាប់ពីប្រកួតកន្លងមក និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន៤លើកនៅក្របខ័ណ្ឌ Serie A។ កីឡាករស៊ុតបានច្រើនជាងគេ គឺ Krzysztof Piatek មកពីក្រុម Genoa ដែលរកបាន៨គ្រាប់៕

អត្ថបទ៖ វីរ័ត្ន