Toyota Crown ប្រវត្តិ​ផលិត​ជាង ៦០ ឆ្នាំ ពេញនិយម​ទាំង​រាជការ​ជប៉ុន រហូត​ដល់​អ្នក​រត់តាក់ស៊ី

  • 2018-10-11 04:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រទេស​ជប៉ុន Toyota Crown ជា​រថយន្ត​មានការ​​ពេញនិយម​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ហើយ​ក្រោយ​មក​​​ក៏ត្រូវ​ប្រើប្រាស់​សម្រាប់​សេវា​រត់​តាក់ស៊ី​។

Crown ត្រូវ​បាន​ក្រុមហ៊ុន ​Toyota ផលិត​លើក​ដំបូង​នៅ​ឆ្នាំ ១៩៥៥ និង​នាំចេញ​​ទៅ​អាមេរិក​​នៅ​ឆ្នាំ ១៩៥៨។ ​រថយន្ត​ប្រកួត​ប្រជែង​ជាមួយ Crown មាន Nissan Cedric/Gloria/Fuga, Honda Legend, និង Mazda Luce, Isuzu Bellel និង​ Mitsubishi Debonair។ តាំង​​ពី​ផលិត​រហូតដល់​​ពេល​នេះ Crown មាន​​ដល់​ទៅ​ ១៥​ ជំនាន់។

យ៉ាងណា Sabay សុំ​លើក​យក​​តែ​រថយន្ត​ Toyota Crown S220 ជំនាន់​ចុង​ក្រោយ​ ដែល​ផលិត​នៅខែ មិថុនា ​ឆ្នាំ​ ២០១៨ ដល់បច្ចុប្បន្ន​ មក​ជម្រាប​ជូន​ប៉ុណ្ណោះ។ រថយន្ត​នេះ ​មាន​រូបរាង​​​តែ​មួយ Style ប៉ុណ្ណោះ គឺ​ប្រភេទ Sedan ទ្វារ ៤ ប៉ុន្តែ​មាន ៣ ជម្រើស៖

  • ទី១៖ ម៉ាស៊ីន​សាំង I4-T 8AR-FTS I4-T ទំហំ ២០០០ សេសេ ចង្កឹះ​លេខ​អូតូ ៨ វគ្គ កម្លាំង ២៤១ សេះ

  • ទី២៖ ម៉ាស៊ីន​សាំង Hybrid  I4  L A25A-FXS ទំហំ ២៥០០ សេសេ ចង្កឹះ​លេខ​អូតូ CVT កម្លាំង ២២៣ សេះ

  • ទី៣៖ ម៉ាស៊ីន​សាំង Hybrid V6  8GR-FXS ទំហំ ៣៥០០ សេសេ ចង្កឹះ​លេខ​អូតូ Multi Stage Hybrid System ១០ វគ្គ កម្លាំង ៣៥៤ សេះ

រថយន្ត​ជំនាន់​ទី ១៥ ​ជាយាន​ម៉ូដែល​ដំបូង​បង្អស់ ​​មាន​បំពាក់​ប្រព័ន្ធ DCM (Data Communication Module) ​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​​គ្រប់គ្រង​យានយន្ត​។ តាមរយៈ​ការប្រើប្រាស់​ Hardware ក្រុមហ៊ុន Toyota អាច​ផ្ដល់​ជូន​ព័ត៌មាន​​ជាច្រើន ទៅ​​អ្នក​ប្រើប្រាស់ T-Connect តាមរយៈ​ទូរសព្ទដៃ​ Mobility Service Platform។  

កម្ម​វិធី​ពិសេស​ ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍របស់​រថយន្ត​នេះ​គឺ Toyota Safety Sense 2.0។ Safety Sense 2.0 មាន​ភ្ជាប់​មក​ជាមួយ​នូវ​រ៉ាដា​គ្រប់គ្រង​ល្បឿន (Radar Cruise Control) ប្រព័ន្ធ​គ្រប់គ្រង​ការ​បុក​ទង្គិច ( Pre-Collision System) ប្រព័ន្ធ​ឱ្យ​អ្នក​បើកបរ​ មើល​ឃើញ​​ឧបសគ្គ​ខាង​មុខ​ច្បាស់​នៅ​ពេល​យប់ ​(​ Automatic High Beam) ប្រព័ន្ធ​ជំនួយ​មើលផ្លូវពេល​កំពុង​បើកបរ (Lane Tracing Assist បើក​ខុស​គន្លង ប្រព័ន្ធ​មួយ​នេះ​នឹង​ប្រាប់​អ្នកបើកបរ ថា​ខុស​គន្លង) ប្រព័ន្ធ​ជំនួយ​មើល​ស្លាក​សញ្ញា​ចរាចរណ៍ (Road Sign Assist បើ​​សញ្ញា​ដាក់​ថា ៦០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​បើ​តៃកុង​បើក​លើស វា​នឹង​ប្រាប់​ឱ្យ​បន្ថយល្បឿន​) និង​មាន​វប្រព័ន្ធ​ទំនើបៗ​ជាច្រើន​ទៀត៕

ប្រភព៖ paultan.org   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី