ព័រទុយហ្គាល់​ឈ្នះ​ប៉ូឡូញ​ទោះ​គ្មាន​វត្តមាន​ Ronaldo

  • 2018-10-12 01:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bernardo Silva ខ្សែ​បម្រើ​ Manchester City បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​យ៉ាង​ល្អ​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ ប៉ូឡូញ​ក្នុង​ពាន​រង្វាន់​ Nations League។

Silva បាន​ទប់​បាល់​នៅ​​ដំបូល​ទូក​ហើយ​អូស​ទៅ​មុខ​ស៊ុត​ទម្លុះ​អ្នក​ចាំទី​នៅ​នាទី៥២​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​ម្ចាស់​ផ្ទះ​ប៉ូឡូញ​​មាន​៦​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​កន្លង​មក។​ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក​ Fernando Santos ឈរ​លេខ​១​នៅ​ពូល​ C លើ​ក្រុម​ ប៉ូឡូញ​ និង​អ៊ីតាលី​ដែល​មាន​១​ពិន្ទុ​ដូចគ្នា។​

២​គ្រាប់​របស់​ប៉ូឡូញ​ស៊ុត​បញ្ចូល​ទី​ដោយ​ Piatek នាទី​១៨​, Blaszczykowski នាទី​៧៧​ ហើយ​៣​គ្រាប់​របស់​ព័រទុយហ្គាល់​ស៊ុត​បញ្ចូលទី​ដោយ​ André Silva នាទី​៣១​, Glik ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​៤២​ និង​ Bernardo Silva នាទី​៥២។​

ព័រទុយហ្គាល់​បាន​លេង​ទាំង​​គ្មាន​វត្តមាន​ Ronaldo ដែល​គ្រូ​បង្វឹក​​មិន​បាន​កោះ​ហៅ​នៅ​ប្រកួត​នេះ​ និង​ប្រកួត​ប៉ះ​ស្កុតឡែន៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម