មកស្គាល់ ប្រទេសនៅអាស៊ីទាំង ៦ បន្ដអនុវត្ដទោសប្រហារជីវិតមកទល់សព្វថ្ងៃ
- 2018-10-14 03:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសនៅអាស៊ីទាំង ៦ បន្ដអនុវត្ដទោសប្រហារជីវិតមកទល់សព្វថ្ងៃ
ចន្លោះមិនឃើញ
អស់រយៈពេលជាច្រើនទសវត្សមកនេះ ប្រទេសជាច្រើនបានរួមគ្នាលុបបំបាត់ទោសប្រហារជីវិតដោយសារហេតុផលផ្សេងៗគ្នា។ ទោះយ៉ាងណាក៏ដោយ មានប្រទេសមួយចំនួននៅតែបន្ដអនុវត្តទោសប្រហារជីវិតមកទល់សព្វថ្ងៃអាស្រ័យទៅលើកម្រិតបទល្មើសរបស់អ្នកទោសនីមួយៗ។ ក្នុងនោះ ប្រទេសនៅតំបន់អាស៊ីចំនួន ៧ក៏នៅតែបន្ដអនុវត្តទោសប្រហារជីវិតនេះផងដែរ។
ដូច្នេះខាងក្រោមនេះ គឺជាប្រទេសនៅអាស៊ីទាំង ៦ បន្ដអនុវត្ថទោសប្រហារជីវិតមកទល់សព្វថ្ងៃ ៖
១. ថៃ
បើគិតមកទល់ឆ្នាំ ២០១៨នេះ ថៃស្ថិតក្នុងចំណោមប្រទេសទាំង ៥៨ដែលនៅបន្ដអនុវត្ដទោសប្រហារជីវិត។ ចាប់តាំងពីឆ្នាំ ១៩៣៥មក ថៃបានប្រហារជីវិតមនុស្សសរុប ៣២៦នាក់ (ក្នុងនោះ ៣១៩ ត្រូវសម្លាប់ដោយបាញ់កាំភ្លើង)។ យោងតាមច្បាប់ថៃ ការកាត់ទោសប្រហារជីវិតនេះ ធ្វើឡើងចំពោះឧក្រិដ្ឋកម្មចំនួន ៣៥ ដែលរួមបញ្ចូលទាំងការសម្លាប់មនុស្ស និងការជួញដូរគ្រឿងញៀន។
២. វៀតណាម
កាលពីដើមឡើយ ទោសប្រហារជីវិតក្នុងប្រទេសវៀតណាម ត្រូវបានធ្វើឡើងដោយចងដៃជើង ហើយទាហានមួយក្រុមឈរបាញ់សម្លាប់គេតែម្ដង។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១១ ច្បាប់ថ្មីត្រូវបានអនុវត្តដោយទោសប្រហារជីវិត ត្រូវធ្វើឡើងដោយចាក់ថ្នាំសម្លាប់វិញម្ដង។ ទោះយ៉ាងណាក៏ដោយ ទោសប្រហារជីវិតនៅវៀតណាម មិនត្រូវបានអនុវត្តចំពោះជនល្មើសដែលជាអនីតិជន, ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូនក្រោមអាយុ ៣៦ខែនោះទេ។
៣. ជប៉ុន
ការកាត់ទោសប្រហារជីវិតក្នុងប្រទេសជប៉ុន ត្រូវបានអនុវត្តចំពោះតែឃាតករប៉ុណ្ណោះ ហើយការប្រហារជីវិត ត្រូវធ្វើឡើងដោយការព្យួរក។ ទោះយ៉ាងណាក៏ដោយ ទោសនេះត្រូវអនុវត្តក្នុងករណីសម្លាប់មនុស្សច្រើននាក់ប៉ុណ្ណោះ៕
៤. ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ក៏ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ីដែលបន្ដអនុវត្តទោសប្រហារជីវិតផងដែរ។ ទោសនេះភាគច្រើន ត្រូវបានអនុវត្តចំពោះឧក្រិដ្ឋជនគ្រឿងញៀន, អ្នកជួញដូរគ្រឿងញៀន និងអ្នកពាក់ព័ន្ធគ្រឿងញៀនជាច្រើន។ ចំពោះការប្រហារជីវិត ត្រូវបានធ្វើឡើងដោយក្រុមទាហានបាញ់សម្លាប់អ្នកទោស។
៥. សិង្ហបុរី
សិង្ហបុរី ធ្លាប់ឈរនៅលំដាប់លេខ ២ជាប្រទេសដែលមានការកាត់ទោសប្រហារជីវិតច្រើនបំផុតអំឡុងឆ្នាំ ១៩៩៤ ដល់ ១៩៩៨ រហូតដល់ជាង ១លាននាក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១០ មក ការកាត់ទោសប្រហារជីវិតបានធ្លាក់ចុះ រហូតដល់ឆ្នាំខ្លះមិនមានការប្រហារជីវិតតែម្ដង។ ជាក់ស្ដែងកាលពីឆ្នាំ ២០១២ និង២០១៣ មិនមាននរណាម្នាក់ក្នុងប្រទេសសិង្ហបុរី ត្រូវបានកាត់ទោសប្រហារជីវិតនោះទេ។ ដោយឡែក ការកាត់ទោសភាគច្រើន ត្រូវបានធ្វើឡើងដោយការព្យួរកនៅក្នុងគុក Changi នាពេលព្រឹកព្រលឹម។
៦. ចិន
ចិន ជាប់ឈ្មោះជាប្រទេសមួយដែលកាត់ទោសប្រហារជីវិតច្រើនជាងគេបំផុតក្នុងមួយឆ្នាំៗ ដែលភាគច្រើនត្រូវបានអនុវត្តចំពោះការជួញដូរគ្រឿងញៀន។ ការកាត់ទោស ត្រូវធ្វើឡើងដោយការបាញ់សម្លាប់ ឬចាក់ថ្នាំសម្លាប់។
ចុចអាន ៖
ពិសេសបំផុត! ៦ វិធីជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ ហើយម្ដាយមិនធាត់
ការពិតទាំង៧ នៃការរស់នៅទ្វីបអង់តាកទិក អ្នកមិនធ្លាប់ដឹងពីមុនមក