តារាជើងចាស់ ទេព រិនដារ៉ូ ទ្រាំលែងបាននឹងអ្នកបង្កើតគណនីហ្វេសប៊ុកបន្លំឈ្មោះលោក ​

  • 2018-10-17 09:08:20
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ប៉ុន្មានម៉ោងមុននេះតារាសម្តែងជើងចាស់ដែលមានឈ្មោះបោះសំឡេងក្នងវិស័យភាពយន្តលោក ទេព រិនដារ៉ូ បានច្រានចោលនូវគណនីហ្វេសប៊ុកមួយ ដែលក្លែងបន្លំយកឈ្មោះ និងរូបលោកទៅប្រើប្រាស់។ លោកបានអំពាវនាវដល់ម្ចាស់ Account នោះមេត្តាយកឈ្មោះ និងរូបភាពខ្លួនឯងមកប្រើ ហើយត្រូវហ៊ានប្រឈម និងទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។

លោកបញ្ជាក់ថា មានគេយកឈ្មោះ និងរូបរបស់លោកទៅប្រើទៀតហើយ សុំកុំឲ្យឲ្យមិត្តភក្តិ អ្នកគាំទ្រមានការយល់ប្រឡំ។ "ខ្ញុំសុំបដិសេធចំពោះ ហ្វេសប៊ុកដែលសរសេរឈ្មោះ Teprin Daro មិនមែនជារបស់ខ្ញុំទេ ខ្ញុំមិនហ៊ាននិយាយថាជាចេតនាល្អ ឬអាក្រក់ទេ តែសុំប្រកាសបង្ការទុកមុន ព្រោះមានបងប្អូនមិត្តភក្តិ អ្នកពាក់ព័ន្ធការងារជាច្រើនឆាតសួរខ្ញុំ"។

តារាជើងចាស់សម្បូរទីផ្សាររូបនេះបានបន្តឲ្យដឹងថា ដំបូងឡើយលោកក៏មិនចង់ប្រកាសរឿងនេះជាសាធារណៈដែរ តែដល់គិតយូរទៅ កន្លងមកច្រើនឆ្នាំលោកធ្លាប់មានគេបន្លំឈ្មោះលោកយកទៅបោកប្រាស់មិត្តភក្តិអ្នកគាំទ្ររបស់លោក អីចឹងទើបលោកសម្រេចចិត្តប្រកាសបដិសេធឲ្យមហាជនដឹងតែម្តង។ ជាថ្មីម្តងទៀត​ លោកបញ្ជាក់ថា Acoount ពិតប្រាកដរបស់លោកមានឈ្មោះ Tep rindaro មានការ Verified ចេញពីហ្វេសប៊ុក ឬអាចចំណាំថាមានសញ្ញាគ្រីស។

អត្ថបទ៖ សិរីរត្នន៍