Apple បញ្ជាក់​ថា​ iPad ជំនាន់​ថ្មី​នឹង​លេច​មុខ​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ

  • 2018-10-19 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រយៈពេល​កន្លង​មក​នេះ​​មាន​ការ​​រាយការណ៍​ជា​ច្រើន​​អំពី​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​របស់​ Apple ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា​នេះ។ ពេល​នេះ​ Apple បាន​ចេញ​មុខ​បញ្ជាក់​ច្បាស់​ពី​កម្មវិធី​ប្រកាស​ចេញ​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា។

Apple បាន​ចាប់​ផ្ដើម​ចែក​លិខិត​អញ្ជើញ​ដល់​ភ្ញៀវ​កិត្តិយស​របស់​ខ្លួន ដោយ​លើ​លិខិត​អញ្ជើញ​មាន​ការ​ឌីហ្សាញ​ខុសៗ​គ្នា​ច្រើន ប៉ុន្តែ​មាន​សរសេរ​ពាក្យ​ដូច​គ្នា​ថា​ “There’s more in the making”។ តាម​រយៈ​ការ​ឌីហ្សាញ​ប្លែកៗ​នេះ គេ​សន្និដ្ឋាន​ថា​ជា​តម្រុយ​ដែល Apple ចង់​សំដៅ​ដល់​ប៊ិច​ Apple Pencil 2។

ប៊ិច​ Apple Pencil 2 នេះ​ដែរ​រំពឹង​ថា​​នឹង​ប្រកាស​ចេញ​រួម​គ្នា​ជា​មួយ​នឹង​ iPad Pro ជំនាន់​ថ្មី ដែល​មាន​ទំហំ​អេក្រង់​ពីរ​ប្រភេទ​ខុស​គ្នា។ iPad Pro ជំនាន់​ថ្មី​នេះ​​ក៏​រំពឹង​ថា​នឹង​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ មាន​មុខងារ​ស្កេន​មុខ​ 3D និង​​មាន​ប្រើ​បន្ទះ​ឈីប​ A12X Bionic ផង​ដែរ៕​

រូបរាង Render របស់ iPad Pro ដែលលេចចេញកន្លងមក

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី