​​ការដ្ឋាន​​សង់​សំណង់​​ខុសច្បាប់ជាង៦០​ ត្រូវ​ក្រសួង​ដែនដី​​ផ្អាក​ដំណើរ​ការ​សាងសង់

  • 2018-10-20 09:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខែ​​​ឆ្នាំ​​២០១៨ ​​នេះ​ ក្រសួង​​ដែន​​ដី​​នគរ​​​​រូប​នី​យកម្ម និ​ង​​សំណង់​​បាន​បិទ​កា​រដ្ឋាន​សាងស​ង់​​​បាន​​​ ៦៤​​គម្រោង​​​​។ ​នេះ​បើ​យោ​ង​តាម​​​របាយ​កា​រណ៍​បូ​កស​រុប​​​លទ្ធ​ផល​​​ការ​ងារ​ ៩​​ខែ ​ឆ្នាំ​​២​០១៨​ និង​ទិស​ដៅ​​ការងារ​បន្ត ដែល​​​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​​។ 

  ប្រភព​ដដែល​​​​បន្ថែម​​ទៀត​​ថា ​អគ្គនាយកដ្ឋាន​សំណង់​​បាន​ទទួល​ពាក្យ​​បណ្ដឹង​​​​ទាក់ទង​នឹង​វិវាទ​​ពាក់ព័ន្ធ​នឹង​ការងារ​សាង​សង់​​​សរុប​ចំ​នួន​១៩​​ករណី​ ក្នុង​នោះ​មា​ន​​ការ​ដោះ​ស្រាយ​​បញ្ចប់​ជា​ស្ថាពរ​​ចំនួន​ពីរ​​ករណី ​រក្សា​ទុ​ក​១​ករ​ណី ​​និង​​បាន​បញ្ជូន​​ទៅ​​​មន្ទីរ​ដែនដី​នគរ​រូបនីយកម្ម​ ​និង​សំណង់​ចំនួន​ ១​ករណី ​និង​​បាន​បញ្ជូន​​ទៅ​​ស្ថាប័ន​តុលាការ​ចំនួន ១​ករណី។​ ​អគ្គនាយកដ្ឋាន​សំ​ណង់​​​កំពុង​​បន្ត​​ដោះ​ស្រាយ​ចំ​នួន​​១២​ករណី និ​ង​​បាន​ផ្អាក​ការដ្ឋាន​ចំនួ​ន២​ក​រណី​។​​

  កាលពី​ពេល​ថ្មី​ៗ​​នេះ ​ក្រ​សួង​រៀប​ចំ​ដែន​ដី ​នគ​រូបនី​យក​ម្ម និ​ងសំ​ណ​ង់ ​ក៏​​បា​ន​​​ចេ​ញលិ​ខិ​តទៅ​​ អភិបា​ល​ខេត្តព្រះ​សីហ​នុ  ​ឱ្យ​​បញ្ឈប់​ការ​ចេញ​លិខិត​អនុញ្ញាត​ជា​គោលការណ៍ ឱ្យ​​ដំណើរ​កា​រ​សាង​សង់ ​មុន​ទទួល​បាន​លិខិត​អនុញ្ញាត​សា​ង​សង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ​ង​ដែរ​។  ​ការ​ហាម​ប្រាម​​នេះ​ត្រូវ​បាន​​ធ្វើ​​ឡើង​​​ក្នុង​​គោល​បំ​ណង​ បញ្ចៀស​ឱ្យ​​​​បា​ន​​​​នូ​វ​​បទ​​ល្មើស​សំ​ណ​ង់ ​​ប៉ះពាល់​ដល់​សណ្តាប់​​ធ្នាប់​​សាធារណៈ​​ សោ​ភ​​​ណ្ឌ​ភាព​​ ​​​និង​​ គុណភាព​សំណង់។​

  ទោះ​យ៉ាង​​ណា​​ថ្លែង​​បើក​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​លិខិត​បទ​ដ្ឋាន​នា​នា​​ ស្ដីពី​ការ​គ្រ​ប់​គ្រ​ងសំ​ណ​ង់​​ ច្បាប់​ការ​ងា​រ​​ និង​បញ្ហា​បរិស្ថាន​​ នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ ​កាល​ពី​ថ្ងៃ​ទី​​១៦ ​ខែ​តុ​លា ​​ឯកឧ​ត្ត​ម ​យន្ត​​ មី​ន​ អភិ​បា​ល​ខេត្ត​ព្រះ​សី​ហនុ​​ បាន​ឱ្យ​​​ដឹងថា ​ក​ន្លង​ម​កខេ​ត្ត​បាន​ចេញ​គោ​ល​ការ​ណ៍​ឱ្យ​​​សំណ​ង់ខ្លះ​​ បាន​សាងស​ង់​បណ្ដើរ​​ ​រត់​ច្បាប់​ជា​ប​ណ្តើរ​​ ដើម្បី​ឆ្លើយ​តប​នឹង​ស​ភាព​កា​រណ៍​អ​ភិវ​ឌ្ឍន​យ៉ាង​គំ​ហុ​ក​ ​នៅ​ខេត្តព្រះ​សីហ​នុ​ ។​​ ការ​ឱ្យ​សាង​បែ​ប​នេះ ​ឯ​ក​ឧត្តម បា​នពន្យ​ល់​ថា​ ក៏​មាន​ម​ន្ត្រី​ជំនា​ញ​បាន​ចុះ​ពិនិ​ត្យជា​ក់​ស្តែង​នៅ​ទីតាំ​ង​ ​និ​ងល​ក្ខណៈ​ប​ច្ចេក​ទេ​ស​ ​នៃ​សំណ​ង់​នោះ​ដែ​រ។ ​

  ឯកឧត្ដម ​អភិ​បាល​ខេត្ត​ព្រះ​សីហ​នុ ​បាន​ឱ្យ​​ដឹ​ង​​ទៀត​​​ថា​ ​​​ ចំ​ពោះ​សំ​ណង់​ត្រឹ​ម ​៣,០០០​​​ ម​​ ចុះ​ក្រោមជា​សមត្ថកិច្ច​របស់​ខេត្ត​ ខេ​ត្តនឹ​ង​ពិ​និត្យ​ជំរុញ​​ការ​​​រត់​ច្បា​ប់ឱ្យ​បាន​លឿ​នបំ​ផុត ​តែ​ចំ​ពោះសំណង់​ណា​ដែល​ជាស​មត្ថ​កិ​ច្ចរ​បស់​ក្រសួ​ង​ ​ឯក​ឧ​ត្ត​ម ​យ​ន្ត ​មីន​ នឹ​ង​ជួយ​ជំរុញ​ឱ្យ​បាន​លឿ​នផ​ងដែរ។​ ​ម្ចាស់​គ​ម្រោ​ង​នៃសំ​ណង់​ខ្លះ​នៅតែ​ទ​ទូចស្នើ​សុំ​សាង​ស​ង់​បណ្តើ​រ រ​ត់​ច្បាប់​ប​ណ្តើ​រ​​ ដោ​យលើ​កហេតុផ​លថា​ ការរ​ត់ច្បា​ប់​ហា​ក់ត្រូ​វ​ចំណាយ​ពេ​ល​យូរ​ពេក​​ ។ ​ណា​មួ​យ​ទៀត​ពួកគា​ត់ខ្លះ​យក​ប្រាក់​កម្ចី​​ពី​ធ​នាគារ​​ ​ដើម្បី​ធ្វើ​ការវិ​និយោគ​ ។ ​បើ​កា​លណា​ការ​រត់ច្បា​ប់ចំ​ណាយពេ​លយូ​រពេ​ក​ ​វា​នាំប៉ះ​ពាល់ដល់​ដំណើ​រកា​រអា​ជី​វ​កម្ម​រប​ស់ពួកគា​ត់​ដែរ​។ ពួ​កគា​ត់នៅតែ​ទទូ​ចស្នើ​សុំព​ន្លឿន​ការ​រត់​ច្បាប់​សាង​សង់​ និង​សុំ​ធ្វើ​បណ្តើ​ររត់ការ​បណ្ដើរ​។

​ក្រសួ​ង​ដែន​ដី​​​​នឹ​ងប​ន្ត​ពង្រឹ​ង​​ការ​ទប់​​ស្កាត់​​រា​ល់​ការដ្ឋា​ន ដែ​ល​សា​ង​​សង់​​​​មិន​មានលិ​ខិត​​អ​នុញ្ញាត ​ ​ឬ​សា​ងស​ង់​​មិន​​មាន​​លិខិត​​អនុញ្ញាត។ ​លើ​កទឹ​កចិត្ត​​​ និ​ងផ្ស​ព្វ​ផ្សាយ​ស្ថា​បត្យ​​កម្ម​ ​ដែលមា​ន​​លក្ខណៈ​ជា​ខ្មែរ​  ​ប​ន្ត​ប​ង្កើ​ន​​​ប្រសិទ្ធភាព​ការ​ងា​រ​ ​និង​សម្រេច​ឱ្យ​​បាន​តា​ម​ប​រិ​បថ​​កា​រ​ងារ​​​​លើ​ការ​ត្រួត​ពិ​និ​ត្យ​​​​ប្លង់​នៃ​​ការ​ស្នើសុំ​​​លិខិ​ត​​អនុញ្ញា​ត​​សាងស​ង់ លិ​ខិត​​​អ​នុញ្ញា​តបើ​ក​ ​និងបិ​ទ​កា​រ​ដ្ឋានសា​ងសង់​ កា​រ​ចុះ​បញ្ជី​ប្រក​បអា​ជីវក​ម្ម​​ សិក្សា​​គម្រោ​ង​​ប្លង់​​ ​និ​ង​សាងស​ង់​​ ​ព្រមទាំ​ង​​ចំណុ​ច​​ស្នូ​ល​សំខាន់​ៗ​​ជា​ច្រើ​ន​​ទៀត។ រយៈពេ​ល​៩​ ខែ​​​ឆ្នាំ​​២០​១៨​ ​​​ក្រសួ​ង​​ដែន​​​​ផ្ត​ល់​​លិ​ខិ​ត​​អ​នុ​ញ្ញាត​​សា​ងសង់​​ចំនួន ២ ៥៤១ គម្រោ​ង និង​មា​ន​តម្លៃ​​​ប៉ាន់​​​ស្មាន​ជិត​​ ៥​ពាន់ លា​នដុល្លារអា​មេរិ​ក៕        

អត្ថបទ៖ សុផល

អត្ថបទថ្មី