Vlogger ល្បី​ឈ្មោះ​ Frost Zk ប្រាប់​​វិធី​ធ្វើ Vlog ឱ្យ​ជោគជ័យ

  • 2018-10-24 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរ​នៃ​ការ​ធ្វើ​ប្លុក​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ Vlogger អាច​រក​ចំណូល​បាន​មក​វិញ តាម​រូបភាព​ផ្សេងៗ​គ្នា។ តើ​ធ្វើ​យ៉ាងណា ដើម្បី​ក្លាយ​ខ្លួន​ជា Vlogger ល្បី​ឈ្មោះ​ម្នាក់? ​

លោក Frost Zk ដែល​ជា Vlogger កូន​ខ្មែរ​ល្បី​ឈ្មោះ​មួយ​រូប បាន​ចែក​រំលែក​ថា បើ​ចង់​ក្លាយ​ខ្លួន​ជា​ Vlogger ល្បី និង​ជោគជ័យ អ្នកនោះ​ដាច់​ខាត​កុំ Fake។

“សំខាន់​បំផុត​ កុំ Fake កុំ​ Fake អត្តចរិត​របស់​យើង ខ្លួន​យើង​អត្តចរិត​​របស់​យើង​ជា​នរណា របៀប​ម៉េច យើង​បង្ហាញ​ចេញ​ការ​ពិត​របស់​យើង។

លោក​ថា បើ​សម្ដែង​យូរៗ​ទៅ​គង់​តែ​ហត់ ហើយ​ឈប់​​ធ្វើ​ដោយ​ឯកឯង បាន​ន័យ​ថា ​នៅ​ក្នុង​កាមេរ៉ា​ផ្សេង នៅ​​ក្រៅ​ផ្សេង។ កុំ​ធ្វើ​ជា​អ្នក​ដទៃ ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង ហើយ​មិន​យូរ​មិន​ឆាប់ នឹង​មាន​អ្នក​តាម​ដាន ព្រោះ​អ្នក​ទស្សនា គេ​ចង់​ឃើញ​អត្តចរិត​ពិត​របស់​អ្នក​ធ្វើ។

ចំណុច​សំខាន់​មួយ​ទៀត Frost Zk ប្រាប់​ថា ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ តួយ៉ាង​ខ្លួន​លោក​ផ្ទាល់ ធ្វើ​ Vlog ជិះ​ម៉ូតូ​ ក៏​ព្រោះ​តែ​​ស្រលាញ់​ការ​ជិះ​ម៉ូតូ ហើយ​លោក​បាន​ធ្វើ​ឱ្យ​ការ​ជិះ​ម៉ូតូ​ក្លាយ​ជា​អាជីព​រហូត​ដល់​សព្វ​ថ្ងៃ។

ក្រៅ​ពី​នេះ​ចុះ​រឿង​​ឧបករណ៍​វិញ? ពាក់ព័ន្ធ​ចំណុច​នេះ លោក ZK ថា វា​គ្រាន់​តែ​​ជា​សម្ភារៈ​ប៉ុណ្ណោះ អ្វី​​ដែល​សំខាន់​ថា​តើ យើង​ស្រលាញ់​អ្វី ចង់​ធ្វើ​វា​អត់ ចង់ Vlog ពី​អ្វី និង​ចង់​បង្ហាញ​ប្រាប់​ដល់​អ្នកណា?

ការណ៍​លោក​ធ្វើ Vlog ដំបូង លោក​គ្មាន​កាមេរ៉ា​ពាក់​ក្បាល​ដូច​បច្ចុប្បន្ន​ទេ ប៉ុន្តែ​លោក​បាន​ប្រើ​ទូរសព្ទ​ដៃមិនទំនើប​មួយ ​រុំ​បង់​ស្អិត​​បិត​លើ​មួក​ការពារ​ប៉ុណ្ណោះ។ លោក​បញ្ជាក់៕ ​​​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី