សិង្ហបុរី នឹងមានរោងចក្រផលិតរថយន្តអគ្គិសនីនៅឆ្នាំ ២០២០

  • 2018-10-25 04:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Dyson ដែល​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​ នៅ​ប្រទេស​សិង្ហបុរី ចាប់ពី​ឆ្នាំ​២០២១ ​បន្ទាប់ពី​រោងចក្រ​ផលិតរថយន្ត​អគ្គិសនី ​ត្រូវ​បាន​សាងសង់​រួចរាល់​តាម​ផែនការ​នៅ​ក្នុង​ឆ្នាំ​២០២០​។

ម្រោងរោងចក្រ​រថយន្តអគ្គិសនី នៅសិង្ហបុរី របស់ក្រុមហ៊ុន Dyson

រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ទំហំ​ទឹកប្រាក់​ ៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន Dyson ដែល​វិនិយោគ​នៅ​ទូទាំង​ពិភពលោក។ ​ក្រុមហ៊ុន​នេះ គ្រប់គ្រង​ដោយ​មហាសេដ្ឋី​អង់គ្លេស James Dyson ដែល​មាន​វ័យ​៧១​ឆ្នាំ​។

មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​ដដែល​បាន​ជួល​បុគ្គលិក​នៅ​សិង្ហបុរី​ប្រហែល ១១០០នាក់​រួច​មក​ហើយ ដើម្បី​ឲ្យ​ធ្វើការ​ងារ​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិង្ហបុរី​។

​ក្រុមហ៊ុន Dyson បាន​ប្រកាស​ថា ប្រាក់​ចំណេញ​ឆ្នាំ​២០១៧ មាន​ចំនួន ៨០០លាន​ផោន (ប្រហែល ១ពាន់​លាន​ដុល្លារ​អាមេរិក) ពី​ប្រភព​នៅ​ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង កោះ​តៃវ៉ាន់។

សូម​ជម្រាប​ថា រថយន្ត​ដំណើរការ​ដោយ​អគ្គិសនី កំពុង​ពេញ​និយម​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយ​ឧស្ម័ន ដែល​ចេញ​ពី​រថយន្ត​ដែល​ប្រើប្រាស់​សាំង និង​ម៉ាស៊ូត​៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.

អត្ថបទថ្មី