Facebook លុបរូបអាសអាភាសកូនក្មេងបានជាង ៨លានរូប ដោយប្រើ AI
- 2018-10-27 03:07:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook លុបរូបអាសអាភាសកូនក្មេងបានជាង ៨លានរូប ដោយប្រើ AI
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែតុលា ថា បណ្ដាញសង្គមរបស់ខ្លួនបានលុបចោលនូវរូបភាពអាសអាភាសអនីតិជនបានចំនួន ៨,៧លានរូប សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)។
AI របស់ Facebook ត្រូវបានដាក់បញ្ចូលនៅលើបណ្ដាញសង្គម កាលពីឆ្នាំ២០១៧កន្លងទៅ។ វាមានសមត្ថភាពអាចកំណត់សម្គាល់រូបភាពហាមឃាត់ ជាពិសេសរូបភាពអាសអាភាសតែម្ដង។ បច្ចុប្បន្ន Facebook ក៏គ្រោងនឹងដាក់បញ្ចូលបច្ចេកវិទ្យាដូចគ្នានេះទៅលើកម្មវិធី Instagram ដែលខ្លួនកំពុងកាន់កាប់ផងដែរ។
គួរបញ្ជាក់ថា ក្រោមសម្ពាធពីនិយ័តករ និងសមាជិកសភាអាមេរិក ក្រុមហ៊ុន Facebook បានសន្យានឹងបង្កើនល្បឿនលុបចោលនូវមាតិកាណាដែលមានលក្ខណៈជ្រុលនិយម និងមិនស្របច្បាប់។ Facebook បានរើសយក AI មកធ្វើជាជំនួយ ដែលអាចត្រួតពិនិត្យរាល់ការបង្ហោះរបស់អ្នកប្រើប្រាស់នីមួយៗ។
លោក Antigone Davis ប្រធានផ្នែកសុវត្ថិភាពសកលរបស់ Facebook បានឲ្យដឹងថា AI បានជួយបណ្ដាញសង្គមច្រើន ហើយវាមានប្រសិទ្ធភាព។ យ៉ាងណាមិញ ពេលខ្លះវាក៏មានកំហុសផងដែរ (លុបច្រឡំ) តែអ្នកប្រើប្រាស់អាចតវ៉ា (Appeal) បាន៕