Speaker AI ថ្មី​របស់​ Huawei មើល​មួយ​ភ្លែត​ស្មាន​តែ HomePod របស់ Apple

  • 2018-10-27 03:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បង្ហាញ​ចេញ​ Speaker AI ថ្មី​មួយ ក្នុង​កម្មវិធី​ប្រកាស​ចេញ Mate 20 ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​ចិន។ រូបរាង​របស់​ Speaker ថ្មី​នេះ មាន​​ភាព​ស្រដៀង​គ្នា​នឹង HomePod ​របស់​ Apple ដែរ​ ដោយ​មាន​ប៊ូតុង​បញ្ជា​នៅ​ខាង​លើ និង​មាន​ស្រោប​ដោយ​ស្រោម​សំណាញ់។

Speaker ថ្មី​នេះ​​ប្រើ​ប្រាស់​នូវ​​ជំនួយ​ការ​សិប្បនិម្មិត​ដែល​មាន​ឈ្មោះ​ថា​ Xiaoyi ដោយ​មាន​តម្លៃ​ប្រមាណ​ ៦០ ដុល្លារ​ប៉ុណ្ណោះ ជា​តម្លៃ​លក់​នៅ​ប្រទេស​ចិន។ Speaker នេះ​​មាន​ប្រើ​​បច្ចេកវិទ្យា​សំឡេង​របស់​ក្រុមហ៊ុន​ Dynaudio និង​មាន​រន្ធ​ស្រូប​សំឡេង​ចំនួន ៦ ដែល​មាន​សមត្ថភាព​អាច​ស្រូប​សំឡេង​បាន​ឆ្ងាយ។

បញ្ជាក់​ថា​ Huawei មិន​ទាន់​មាន​គម្រោង​ថា​នឹង​លក់​ Speaker នេះ​លើ​ទីផ្សារ​សកល​លោក​នៅ​ឡើយ​ទេ៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង