ក្រសួង​មហាផ្ទៃ បង្ហាញ​ឈ្មោះ​គណនី Facebook ក្លែងក្លាយ​ដែល​ត្រូវ​បាន​បិទ

  • 2018-10-28 03:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា នៃ​អគ្គ​លេខាធិការដ្ឋាន ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​នូវ​យន្តការ​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​បទល្មើស​បច្ចេកវិទ្យា។ ក្នុង​រយៈ​កាល​កន្លង​មក​នេះ បទល្មើស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ត្រូវ​បាន​នាយកដ្ឋាន សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈាន​ដល់​ការ​បិទ​ជា​ស្ថាពរ​នូវ​គណនី ក្លែងក្លាយ​មួយ​ចំនួន​រួមមាន៖

១- ទំព័រ Facebook ឈ្មោះ សមាគម វៀតណាម​នៅ​កម្ពុជា

២- ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)

៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth

៤- ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា​។ លើស​ពី​នេះ នៅ​មាន​ទំព័រ​ផ្សេង​ៗ​ទៀត ដែល​នាយកដ្ឋាន​មិន​បញ្ចេញ​ឈ្មោះ​។

ការ​ឲ្យ​ដឹង​នេះ ​ត្រូវ​បាន​ចុះផ្សាយ​លើ​វេបសាយ​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨​។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ប្រភព​បាន​បន្ត​ថា ដោយសារតែ​ប្រព័ន្ធ​ទំនាក់ទំនង Facebook មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​ភាព​សំបូរ​បែប​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទូទាំង​ប្រទេស ​ទាំង​សេវា និង​តំលៃ​ទាប​សមរម្យ ជា​ហេតុ​នាំ​ឲ្យ​ជន​ខិលខូច​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​លួច​ក្លែង​បន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ទុច្ចរិត​របស់​ពួកគេ​៕

ប្រភព៖ Kley Kley   អត្ថបទ ៖ លាភ.