ការពិតគួរឲ្យភ្ញាក់ផ្អើលពីលោក Bill Gates កម្រមានអ្នកដឹង
- អាទិត្យ, 28 តុលា 2018 04:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យភ្ញាក់ផ្អើលពីលោក Bill Gates កម្រមានអ្នកដឹង
ចន្លោះមិនឃើញ
មានពីររឿងដែលមនុស្សម្នាដឹងពីលោក Bill Gates ច្បាស់ជាងគេ ទីមួួយលោកជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត និងទីពីរជាអ្នកបង្កើតក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យមួយ។ យ៉ាងណាលោក Bill Gates មានរឿងរ៉ាវមួយចំនួនទៀតដែលភាគច្រើនកម្រមានអ្នកដឹង ៖
១. នៅឆ្នាំ ១៩៧៧ ពោលក្រោយឈប់រៀននៅសកលវិទ្យាល័យ Harvard បានពីរឆ្នាំ លោក Bill Gates ត្រូវបានឃាត់ខ្លួននៅរដ្ឋ New Mexico ដោយសារគ្មានប័ណ្ណបើកបរ និងមិនឈប់ស្តុបក្រហម។
២. បច្ចុប្បន្ននេះលោក Bill Gates ធ្វើដំណើរតាមរយៈយន្តហោះឯកជនដែលលោកបានទិញតាំងពីឆ្នាំ ១៩៩៧ ហើយលោកបាននិយាយថា ការទិញយន្តហោះនេះជាការចាយវាយខ្ជះខ្ជាយមួយ។
៣. ក្រៅពីបានខ្ជះខ្ជាយលើការទិញយន្តហោះ លោក Bill Gates ក៏ធ្លាប់បានខ្ជះខ្ជាយលុយទិញអត្ថបទមួយផ្ទាំងដែលមានតម្លៃដល់ ៣០,៨ លានដុល្លារ កាលពីឆ្នាំ ១៩៩៤។
៤. ត្បិតថាមានទ្រព្យមហាសាលមែន ប៉ុន្តែលោក Bill Gates និយាយថាកូនៗរបស់លោកនឹងទទួលបានមរតកត្រឹម ១០ លានដុល្លារម្នាក់ ពីទ្រព្យសម្បត្តិ ៩០,៩ ពាន់លានដុល្លាររបស់ខ្លួន។
៥. លោក Bill Gates និិយាយថាក្នុងមួយឆ្នាំ លោកអានសៀវភៅ ៥០ ក្បាល ដើម្បីរៀនអំពីអ្វីថ្មី និងសាកល្បងការយល់ដឹងរបស់ខ្លួន។
៦. លោក Bill Gates មិនចេះភាសាបរទេសណាមួយឡើយ ដែលនេះជាការស្ដាយក្រោយធំមួយក្នុងជីវិតរបស់លោក៕